នាងដាក់ឈ្មោះកូននោះថា យ៉ូសែប ដោយនិយាយថា៖ “សូមឲ្យព្រះយេហូវ៉ាបន្ថែមកូនប្រុសមួយទៀតដល់ខ្ញុំ”។
វិវរណៈ 7:8 - ព្រះគម្ពីរខ្មែរសាកល ពីកុលសម្ព័ន្ធសាប់យូឡូន មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធយ៉ូសែប មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធបេនយ៉ាមីន មាន ១២ ០០០ នាក់ ដែលត្រូវបានបោះត្រា។ Khmer Christian Bible ពីកុលសម្ព័ន្ធសាប់យ៉ូឡូន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធយ៉ូសែប មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធបេនយ៉ាមីន មានមួយម៉ឺនពីរពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីកុលសម្ព័ន្ធសាប់យូឡូន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធយ៉ូសែប មានមួយម៉ឺនពីរពាន់នាក់ និងពីកុលសម្ព័ន្ធបេនយ៉ាមីន មានមួយម៉ឺនពីរពាន់នាក់ ដែលបានបោះត្រា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធសាប់យូឡូន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយ៉ូសែប និងមួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ដែលគេបានបោះត្រាសម្គាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីពូជអំបូរសាប់យូល៉ូន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរយ៉ូសែប មាន១ម៉ឺន២ពាន់នាក់ ហើយពីពូជអំបូរបេនយ៉ាមីន មាន១ម៉ឺន២ពាន់នាក់ ដែលបានបោះត្រា។ អាល់គីតាប មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធសាប់យូឡូន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយូសុះ និងមួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធពុនយ៉ាមីន ដែលគេបានបោះត្រាសំគាល់។ |
នាងដាក់ឈ្មោះកូននោះថា យ៉ូសែប ដោយនិយាយថា៖ “សូមឲ្យព្រះយេហូវ៉ាបន្ថែមកូនប្រុសមួយទៀតដល់ខ្ញុំ”។
ប៉ុន្តែឪពុករបស់គាត់មិនព្រម ហើយនិយាយថា៖ “យើងដឹងហើយ កូនអើយ យើងដឹងហើយ! វានឹងទៅជាជាតិសាសន៍មួយដែរ ហើយវានឹងបានជាធំដែរ យ៉ាងណាមិញ ប្អូនប្រុសរបស់វានឹងបានជាធំជាងវា ហើយពូជពង្សរបស់វានឹងទៅជាប្រជាជាតិដែលមានចំនួនច្រើន”។
ពីកុលសម្ព័ន្ធស៊ីម្មាន មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធលេវី មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធអ៊ីសាខារ មាន ១២ ០០០ នាក់;
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ