Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 7:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពី​ពូជ​អំបូរ​សាប់‌យូល៉ូន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​យ៉ូសែប មាន​១​ម៉ឺន​២​ពាន់​នាក់ ហើយ​ពី​ពូជ​អំបូរ​បេន‌យ៉ាមីន មាន​១​ម៉ឺន​២​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ពី​កុលសម្ព័ន្ធ​សាប់យូឡូន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​យ៉ូសែប មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន ១២ ០០០ នាក់ ដែល​ត្រូវបាន​បោះត្រា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ពី​កុលសម្ព័ន្ធ​សាប់យ៉ូឡូន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​យ៉ូសែប​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ មាន​មួយម៉ឺន​ពីរពាន់​នាក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពី​កុល‌សម្ព័ន្ធ​សាប់‌យូឡូន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​យ៉ូសែប មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ និង​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យ៉ូសែប និង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​គេ​បាន​បោះ​ត្រា​សម្គាល់។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​សាប់​យូឡូន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យូសុះ និង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ដែល​គេ​បាន​បោះ​ត្រា​សំគាល់។

សូមមើលជំពូក ចម្លង




វិវរណៈ 7:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នាង​ឲ្យ​ឈ្មោះ​ថា យ៉ូសែប ដោយ​ថា សូម​ព្រះ‌យេហូវ៉ា​បន្ថែម​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​១​ទៀត។


តែ​ឪពុក​មិន​ព្រម​សោះ ក៏​និយាយ​ថា អញ​ដឹង​ហើយ កូន​អើយ អញ​ដឹង​ហើយ វា​នឹង​បាន​ត្រឡប់​ជា​ពួក​១​ដែរ ហើយ​នឹង​បាន​ធំ​ផង ប៉ុន្តែ ប្អូន​នឹង​បាន​ធំ​ជាង ពូជ​វា​នឹង​ត្រឡប់​ទៅ​ជា​នគរ​១​ដ៏​ពោរ‌ពេញ


ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា


ពី​ពូជ​អំបូរ​ស៊ីម្មាន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​លេវី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អ៊ីសាខារ មាន​១​ម៉ឺន​២​ពាន់​នាក់


ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ


ឯ​ពួក​វង្ស​យ៉ូសែប គេ​ឡើង​ទៅ​ទាស់​នឹង​បេត-អែល ហើយ​ព្រះ‌យេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម