ខ្លោងទ្វាររបស់អ្នកនឹងបើកចំហជានិច្ច គឺមិនបិទទាំងយប់ទាំងថ្ងៃ ដើម្បីនាំទ្រព្យសម្បត្តិរបស់ប្រជាជាតិនានាមកឯអ្នក ហើយបណ្ដាស្ដេចរបស់ពួកគេក៏ត្រូវបាននាំមកដែរ។
វិវរណៈ 21:25 - ព្រះគម្ពីរខ្មែរសាកល ទ្វារក្រុងរបស់នាងនឹងមិនបិទនៅពេលថ្ងៃសោះឡើយ ហើយនៅទីនោះនឹងគ្មានយប់ទេ។ Khmer Christian Bible ហើយទ្វារក្រុងនោះមិនដែលបិទឡើយនៅពេលថ្ងៃ ដ្បិតនៅទីនោះគ្មានយប់ទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្វារក្រុងទាំងប៉ុន្មានមិនដែលបិទនៅពេលថ្ងៃទេ ហើយនៅទីនោះគ្មានយប់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្វារក្រុងមិនដែលបិទនៅពេលថ្ងៃឡើយ ហើយនៅទីនោះ គ្មានយប់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្វារក្រុងនោះទាំងប៉ុន្មានមិនដែលបិទនៅពេលថ្ងៃទេ ហើយនៅឯណោះគ្មានយប់ឡើយ អាល់គីតាប ទ្វារក្រុងមិនដែលបិទនៅពេលថ្ងៃឡើយ ហើយនៅទីនោះគ្មានយប់ទេ។ |
ខ្លោងទ្វាររបស់អ្នកនឹងបើកចំហជានិច្ច គឺមិនបិទទាំងយប់ទាំងថ្ងៃ ដើម្បីនាំទ្រព្យសម្បត្តិរបស់ប្រជាជាតិនានាមកឯអ្នក ហើយបណ្ដាស្ដេចរបស់ពួកគេក៏ត្រូវបាននាំមកដែរ។
ព្រះអាទិត្យរបស់អ្នកនឹងមិនលិចទៀតឡើយ ហើយព្រះចន្ទរបស់អ្នកក៏មិនជ្រេដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នក ហើយគ្រានៃការកាន់ទុក្ខរបស់អ្នកនឹងផុតទៅ។
ថ្ងៃនោះជាថ្ងៃដ៏ប្លែកដែលព្រះយេហូវ៉ាទ្រង់ស្គាល់ គឺគ្មានពេលថ្ងៃ ឬពេលយប់ឡើយ ប៉ុន្តែនៅពេលល្ងាចនឹងមានពន្លឺ។
នាងមានកំពែងក្រុងដ៏ធំ ហើយខ្ពស់ មានទ្វារក្រុងដប់ពីរ និងមានទូតសួគ៌ដប់ពីររូបនៅទ្វារទាំងនោះ ព្រមទាំងមានឈ្មោះចារឹកនៅទ្វារទាំងនោះ ជាឈ្មោះរបស់កុលសម្ព័ន្ធទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែល។
ទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ កាន់ដើមត្រែងមាសមួយជារង្វាស់ ដើម្បីវាស់ទីក្រុង ទ្វារក្រុង និងកំពែងក្រុង។
ទីក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះបានបំភ្លឺទីក្រុងនោះហើយ រីឯចង្កៀងរបស់ទីក្រុងនោះ គឺកូនចៀម។
នៅទីនោះនឹងលែងមានយប់ទៀត ហើយពួកគេមិនត្រូវការពន្លឺចង្កៀង និងពន្លឺព្រះអាទិត្យឡើយ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងបំភ្លឺពួកគេ ហើយពួកគេនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ។