វិវរណៈ 20:14 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយ ជាសេចក្ដីស្លាប់ទីពីរ។ Khmer Christian Bible បន្ទាប់មក សេចក្ដីស្លាប់ និងស្ថាននរកត្រូវបានបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយជាសេចក្ដីស្លាប់ទីពីរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីស្លាប់ និងស្ថានមច្ចុរាជត្រូវគេបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយជាសេចក្ដីស្លាប់ទីពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្ដីស្លាប់ទី២ អាល់គីតាប សេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ត្រូវគេបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយ ជាសេចក្ដីស្លាប់ទីពីរ។ |
ដ្បិតភាពដែលរមែងតែងតែសាបសូន្យនេះ ត្រូវតែបំពាក់ខ្លួនដោយភាពដែលមិនចេះសាបសូន្យ ហើយភាពដែលរមែងតែងតែស្លាប់នេះ ត្រូវតែបំពាក់ខ្លួនដោយភាពដែលមិនចេះស្លាប់។
ជាអ្នកដែលមានជីវិតរស់។ យើងបានស្លាប់ ប៉ុន្តែមើល៍! យើងមានជីវិតរស់រហូតអស់កល្បជាអង្វែងតរៀងទៅព្រមទាំងកាន់កូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថានមនុស្សស្លាប់។
អ្នកនោះនឹងផឹកស្រានៃសេចក្ដីក្រេវក្រោធរបស់ព្រះ ដែលត្រូវបានចាក់ដោយឥតលាយ ទៅក្នុងពែងនៃព្រះពិរោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងរងការឈឺចាប់ក្នុងភ្លើង និងស្ពាន់ធ័រ នៅមុខបណ្ដាទូតសួគ៌ដ៏វិសុទ្ធ និងនៅមុខកូនចៀម។
សត្វតិរច្ឆាននោះក៏ត្រូវបានចាប់ ហើយព្យាការីក្លែងក្លាយម្នាក់នោះដែលធ្វើទីសម្គាល់នៅមុខវា ក៏ត្រូវបានចាប់ជាមួយវាដែរ——ព្យាការីក្លែងក្លាយម្នាក់នោះបានបោកបញ្ឆោតពួកអ្នកដែលទទួលសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកដែលថ្វាយបង្គំរូបសំណាករបស់វា ដោយទីសម្គាល់ទាំងនោះ។ វាទាំងពីរក៏ត្រូវបានទម្លាក់ទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! អ្នកដែលមានជ័យជម្នះ នឹងមិនរងទុក្ខពីសេចក្ដីស្លាប់ទីពីរសោះឡើយ’។
រីឯមារដែលបោកបញ្ឆោតពួកគេ ក៏ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយនៅ។ ពួកវានឹងរងការឈឺចាប់ទាំងយប់ទាំងថ្ងៃ រហូតអស់កល្បជាអង្វែងតរៀងទៅ។
ពេលនោះ សមុទ្រក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងវា ហើយសេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងវាដែរ ហើយពួកគេម្នាក់ៗត្រូវបានជំនុំជម្រះតាមការប្រព្រឹត្តរបស់ខ្លួន។
ប្រសិនបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះក៏ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើងនោះ៕
មានពរហើយ វិសុទ្ធហើយ អ្នកដែលមានចំណែកក្នុងការរស់ឡើងវិញទីមួយ! សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញ ពួកគេនឹងទៅជាបូជាចារ្យរបស់ព្រះ និងរបស់ព្រះគ្រីស្ទ ហើយគ្រងរាជ្យជាមួយព្រះអង្គរយៈពេលមួយពាន់ឆ្នាំ។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ សេចក្ដីស្លាប់នឹងលែងមានទៀតឡើយ ហើយក៏លែងមានទុក្ខព្រួយ ការយំសោក ឬការឈឺចាប់ទៀតដែរ ដ្បិតអ្វីៗពីមុនបានកន្លងផុតទៅហើយ”។
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។
ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះមួយសម្បុរស្លេក។ អ្នកដែលជិះសេះនោះ ឈ្មោះ “សេចក្ដីស្លាប់” ហើយស្ថានមនុស្សស្លាប់ក៏ជាប់តាមអ្នកនោះ។ សិទ្ធិអំណាចលើមួយភាគបួននៃផែនដីត្រូវបានប្រគល់ឲ្យពួកគេ ដើម្បីសម្លាប់ដោយដាវ ទុរ្ភិក្ស អាសន្នរោគ និងសត្វព្រៃនៅលើផែនដី។