ព្រះយេហូវ៉ានឹងធ្វើឲ្យគេឮព្រះសូរសៀងដ៏រុងរឿងរបស់ព្រះអង្គ ហើយធ្វើឲ្យឃើញការចុះមកនៃព្រះពាហុរបស់ព្រះអង្គ ជាមួយនឹងព្រះពិរោធដ៏ក្រេវក្រោធ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ ព្រមទាំងព្យុះភ្លៀង ព្យុះសង្ឃរា និងដុំទឹកកកផង។
វិវរណៈ 16:21 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក មានដុំទឹកកកធំៗ ដែលដុំនីមួយៗមានទម្ងន់ប្រមាណសែសិបគីឡូក្រាម ធ្លាក់ពីលើមេឃមកលើមនុស្ស នោះពួកគេក៏ជេរប្រមាថព្រះដោយសារតែគ្រោះកាចពីដុំទឹកកក ដ្បិតគ្រោះកាចនោះធ្ងន់ធ្ងរក្រៃលែង៕ Khmer Christian Bible ហើយមានគ្រាប់ព្រឹលធំៗ ដែលគ្រាប់នីមួយៗមានទម្ងន់មួយឋាឡាន់ធ្លាក់ចុះពីលើមេឃមកលើមនុស្ស ដូច្នេះ មនុស្សក៏ជេរប្រមាថព្រះជាម្ចាស់ ដោយព្រោះគ្រោះកាចនៃការធ្លាក់ព្រឹលនោះ ដ្បិតគ្រោះកាចនោះខ្លាំងក្រៃលែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានព្រឹលធំៗ គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណសែសិបប្រាំគីឡូក្រាម ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយគេជេរប្រមាថព្រះ ដោយសារគ្រោះកាចនៃការធ្លាក់ព្រឹលនោះ ព្រោះគ្រោះកាចនោះខ្លាំងក្រៃលែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងមួយចុង ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថព្រះជាម្ចាស់ ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានព្រឹលយ៉ាងធំៗ គ្រាប់១ទំងន់១ហាប ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្ដីវេទនា នឹងព្រឹលនោះ ពីព្រោះសេចក្ដីវេទនានោះជាខ្លាំងក្រៃលែង។ អាល់គីតាប ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងសាមសិបគីឡូក្រាម ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថអុលឡោះ ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។ |
ព្រះយេហូវ៉ានឹងធ្វើឲ្យគេឮព្រះសូរសៀងដ៏រុងរឿងរបស់ព្រះអង្គ ហើយធ្វើឲ្យឃើញការចុះមកនៃព្រះពាហុរបស់ព្រះអង្គ ជាមួយនឹងព្រះពិរោធដ៏ក្រេវក្រោធ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ ព្រមទាំងព្យុះភ្លៀង ព្យុះសង្ឃរា និងដុំទឹកកកផង។
ពួកគេនឹងឆ្លងកាត់ស្រុក ទាំងមានទុក្ខវេទនា និងអត់ឃ្លាន។ កាលណាពួកគេអត់ឃ្លាន ពួកគេនឹងខឹង ហើយប្រទេចផ្ដាសាទាំងស្ដេចរបស់ខ្លួន និងព្រះរបស់ខ្លួន ដោយមើលទៅលើ
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕
ពួកគេជេរប្រមាថព្រះនៃស្ថានសួគ៌ ដោយសារតែការឈឺចាប់របស់ខ្លួន និងដោយសារតែដំបៅរបស់ពួកគេ ហើយមិនកែប្រែចិត្តពីអំពើរបស់ខ្លួនឡើយ។
មនុស្សត្រូវបានកម្លោចដោយកម្ដៅយ៉ាងខ្លាំង ពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយមិនកែប្រែចិត្ត ថ្វាយសិរីរុងរឿងដល់ព្រះអង្គឡើយ។
ទូតសួគ៌ទីមួយផ្លុំត្រែឡើង នោះមានដុំទឹកកក និងភ្លើងលាយជាមួយឈាម ត្រូវបានបោះទៅលើផែនដី។ មួយភាគបីនៃផែនដីត្រូវបានដុតចោល មួយភាគបីនៃដើមឈើក៏ត្រូវបានដុតចោល ហើយស្មៅខៀវខ្ចីទាំងអស់ក៏ត្រូវបានដុតចោលដែរ។