នាងនឹងត្រូវព្រះយេហូវ៉ានៃពលបរិវារដាក់ទោស ដោយផ្គរលាន់ រញ្ជួយផែនដី សំឡេងយ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ។
វិវរណៈ 16:18 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ និងរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ដែលមិនធ្លាប់មានរញ្ជួយផែនដីដ៏ខ្លាំងដល់ម្ល៉េះកើតឡើង តាំងពីមានមនុស្សនៅលើផែនដីនេះ។ Khmer Christian Bible នោះក៏មានផ្លេកបន្ទោរ មានសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំងដែលមិនធ្លាប់កើតមានចាប់តាំងពីមនុស្សកើតមកនៅលើផែនដី គឺជាការរញ្ជួយផែនដីយ៉ាងខ្លាំង និងធំសម្បើម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំង តាំងពីមានមនុស្សនៅផែនដីមក មិនដែលមានរញ្ជួយផែនដីយ៉ាងខ្លាំងដូច្នេះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានផ្លេកបន្ទោរ សូរសំឡេង នឹងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នេះឡើយ អាល់គីតាប ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។ |
នាងនឹងត្រូវព្រះយេហូវ៉ានៃពលបរិវារដាក់ទោស ដោយផ្គរលាន់ រញ្ជួយផែនដី សំឡេងយ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ។
“នៅគ្រានោះ មីកែលទេវតាគ្រប់គ្រងដ៏ធំឧត្ដមដែលថែរក្សាកូនចៅនៃប្រជាជនរបស់អ្នក នឹងក្រោកឡើង រួចនឹងមានគ្រានៃទុក្ខវេទនាដែលមិនដែលកើតមាន តាំងពីមានប្រជាជាតិ រហូតដល់ពេលនោះ។ ប៉ុន្តែនៅគ្រានោះ ប្រជាជនរបស់អ្នកនឹងត្រូវបានរំដោះ គឺអស់អ្នកដែលឃើញមានកត់ទុកក្នុងបញ្ជី។
ដ្បិតនៅពេលនោះនឹងមានទុក្ខវេទនាយ៉ាងខ្លាំង ដែលតាំងពីដើមដំបូងនៃពិភពលោក រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់កើតឡើងទេ ហើយក៏មិនកើតឡើងទៀតដែរ។
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕
មានផ្លេកបន្ទោរ សូរសន្ធឹក និងផ្គរលាន់ចេញពីបល្ល័ង្កនោះ ហើយនៅមុខបល្ល័ង្ក មានចន្លុះប្រាំពីរកំពុងឆេះ ដែលចន្លុះទាំងនោះជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ។
ខ្ញុំសង្កេតមើលទៀត ពេលកូនចៀមបកត្រាទីប្រាំមួយចេញ នោះមានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ហើយព្រះអាទិត្យប្រែជាខ្មៅដូចក្រណាត់ធ្មៃធ្វើពីរោម រីឯព្រះចន្ទទាំងមូលក៏ប្រែជាដូចឈាម។
បន្ទាប់មក ទូតសួគ៌នោះក៏យកពានសម្រាប់ដុតគ្រឿងក្រអូប ហើយបំពេញពាននោះដោយភ្លើងពីអាសនា រួចបោះទៅលើផែនដី នោះក៏កើតមានផ្គរលាន់ សូរសន្ធឹក ផ្លេកបន្ទោរ និងរញ្ជួយផែនដី។