ចូរអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!៕
វិវរណៈ 16:11 - ព្រះគម្ពីរខ្មែរសាកល ពួកគេជេរប្រមាថព្រះនៃស្ថានសួគ៌ ដោយសារតែការឈឺចាប់របស់ខ្លួន និងដោយសារតែដំបៅរបស់ពួកគេ ហើយមិនកែប្រែចិត្តពីអំពើរបស់ខ្លួនឡើយ។ Khmer Christian Bible ពួកគេក៏ជេរប្រមាថព្រះជាម្ចាស់នៃស្ថានសួគ៌ ដោយព្រោះតែការឈឺចាប់ និងដោយព្រោះតែដំបៅរបស់ពួកគេ ហើយក៏មិនបានប្រែចិត្ដពីការប្រព្រឹត្ដិរបស់ខ្លួនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ជេរប្រមាថព្រះនៃស្ថានសួគ៌ ដោយព្រោះការឈឺចាប់ និងដំបៅរបស់គេ តែគេមិនបានប្រែចិត្ត លះបង់អំពើដែលគេប្រព្រឹត្តឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាជេរប្រមាថព្រះជាម្ចាស់នៃស្ថានបរមសុខ* ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្តគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្តនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ប្រមាថដល់ព្រះនៃស្ថានសួគ៌ដោយព្រោះទុក្ខលំបាក នឹងដំបៅរបស់គេ តែមិនបានប្រែចិត្តលះចោលពីការដែលគេប្រព្រឹត្តឡើយ។ អាល់គីតាប គេនាំគ្នាជេរប្រមាថអុលឡោះជាម្ចាស់នៃសូរ៉កា ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្ដគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដនោះឡើយ។ |
ចូរអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!៕
“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
រីឯមនុស្សអាក្រក់ និងមនុស្សបោកប្រាស់នឹងបានកាន់តែអាក្រក់ទៅៗ ទាំងបោកគេ និងចាញ់បោកផង។
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។
ដូច្នេះ ទូតសួគ៌ទីមួយក៏ចេញទៅ ហើយចាក់ពីពែងរបស់ខ្លួនទៅលើផែនដី នោះមានដំបៅដ៏អាក្រក់ និងឈឺចាប់ កើតមានលើមនុស្សដែលមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងមនុស្សដែលថ្វាយបង្គំរូបសំណាករបស់វា។
បន្ទាប់មក មានដុំទឹកកកធំៗ ដែលដុំនីមួយៗមានទម្ងន់ប្រមាណសែសិបគីឡូក្រាម ធ្លាក់ពីលើមេឃមកលើមនុស្ស នោះពួកគេក៏ជេរប្រមាថព្រះដោយសារតែគ្រោះកាចពីដុំទឹកកក ដ្បិតគ្រោះកាចនោះធ្ងន់ធ្ងរក្រៃលែង៕
មនុស្សត្រូវបានកម្លោចដោយកម្ដៅយ៉ាងខ្លាំង ពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយមិនកែប្រែចិត្ត ថ្វាយសិរីរុងរឿងដល់ព្រះអង្គឡើយ។
យើងបានទុកពេលឲ្យនាងកែប្រែចិត្ត ប៉ុន្តែនាងមិនព្រមកែប្រែចិត្តពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។