ពេលនោះ មើល៍! វាំងននក្នុងព្រះវិហារបានរហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម។ ផែនដីក៏រញ្ជួយ ថ្មដាប្រេះដាច់ពីគ្នា
វិវរណៈ 15:5 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ ខ្ញុំសង្កេតមើល នោះមើល៍! ទីវិសុទ្ធរបស់ព្រះពន្លានៃសេចក្ដីបន្ទាល់នៅស្ថានសួគ៌ត្រូវបានបើកចំហ។ Khmer Christian Bible ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញព្រះវិហារនៅស្ថានសួគ៌ ដែលជារោងនៃសេចក្ដីបន្ទាល់បានបើកចំហ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ខ្ញុំមើលទៅ ឃើញព្រះវិហារក្នុងរោងនៃសេចក្ដីបន្ទាល់នៅស្ថានសួគ៌ បើកទ្វារចំហ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមកទៀត ខ្ញុំមើលទៅឃើញព្រះវិហារនៅស្ថានបរមសុខ ដែលមានព្រះពន្លានៃសក្ខីភាព បើកទ្វារចំហ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះ ខ្ញុំក្រឡេកទៅឃើញថា ទ្វារទីបរិសុទ្ធរបស់រោងឧបោសថនៃសេចក្ដីបន្ទាល់នៅស្ថានសួគ៌ ក៏នៅចំហ អាល់គីតាប ក្រោយមកទៀត ខ្ញុំមើលទៅ ឃើញម៉ាស្ជិទនៅសូរ៉កា ដែលមានជំរំសក្ការៈនៃសក្ខីភាពបើកទ្វារចំហ។ |
ពេលនោះ មើល៍! វាំងននក្នុងព្រះវិហារបានរហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម។ ផែនដីក៏រញ្ជួយ ថ្មដាប្រេះដាច់ពីគ្នា
អ្វីដែលពួកបូជាចារ្យទាំងនោះបម្រើ ជានិមិត្តរូប និងជាស្រមោលនៃស្ថានសួគ៌ ដូចដែលនៅពេលរៀបនឹងបង្ហើយការសង់ព្រះពន្លា ម៉ូសេត្រូវព្រះដាស់តឿនថា:“ត្រូវប្រាកដថា អ្នកនឹងធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ”។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕
វាក៏ហាមាត់និយាយប្រមាថទាស់នឹងព្រះ ហើយនិយាយប្រមាថព្រះនាមរបស់ព្រះអង្គ និងលំនៅរបស់ព្រះអង្គ គឺបណ្ដាអ្នកដែលស្ថិតនៅលើមេឃ។