លោកុប្បត្តិ 8:10 - ព្រះគម្ពីរខ្មែរសាកល គាត់បានរង់ចាំប្រាំពីរថ្ងៃទៀត ហើយលែងព្រាបនោះពីទូកធំម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកទៅម្តងទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកធំទៅសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ផ្អាកចាំអស់៧ថ្ងៃ រួចលែងព្រាបចេញពីទូកទៅម្តងទៀត អាល់គីតាប គាត់នៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកធំទៅសាជាថ្មី។ |
ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដីរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយលុបអ្វីៗដែលមានជីវិតទាំងអស់ដែលយើងបានបង្កើត ចេញពីលើផ្ទៃផែនដី”។
លុះដល់ពេលល្ងាច ព្រាបនោះក៏មករកគាត់វិញ នោះមើល៍! មានស្លឹកអូលីវស្រស់នៅក្នុងមាត់វា! ដូច្នេះ ណូអេបានដឹងថាទឹកបានស្រកពីផែនដីហើយ។
គាត់បានរង់ចាំប្រាំពីរថ្ងៃទៀត ហើយលែងព្រាបនោះ តែវាមិនត្រឡប់មករកគាត់វិញទៀតឡើយ។
ប៉ុន្តែព្រាបនោះរកទីសម្រាកសម្រាប់បាតជើងវាមិនបានឡើយ។ វាបានត្រឡប់មករកគាត់ក្នុងទូកធំវិញ ដ្បិតនៅតែមានទឹកនៅលើផ្ទៃផែនដីទាំងមូល គាត់ក៏លូកដៃទៅចាប់វា ហើយយកវាមកក្នុងទូកធំជាមួយគាត់វិញ។
ខ្ញុំបានទន្ទឹងរង់ចាំព្រះយេហូវ៉ាដោយអត់ធ្មត់ នោះព្រះអង្គក៏បែរមករកខ្ញុំ ហើយសណ្ដាប់សម្រែករបស់ខ្ញុំ។
មែនហើយ ព្រះយេហូវ៉ាអើយ យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ ក្នុងផ្លូវនៃការជំនុំជម្រះរបស់ព្រះអង្គ; ព្រះនាមរបស់ព្រះអង្គ និងការនឹកចាំអំពីព្រះអង្គ គឺជាបំណងប្រាថ្នានៃចិត្តរបស់យើងខ្ញុំ!
ខ្ញុំនឹងរង់ចាំព្រះយេហូវ៉ាដែលលាក់ព្រះភក្ត្ររបស់ព្រះអង្គពីវង្សត្រកូលយ៉ាកុប ខ្ញុំនឹងរំពឹងមើលទៅព្រះអង្គ!
ប៉ុន្តែប្រសិនបើយើងសង្ឃឹមលើអ្វីដែលយើងមើលមិនឃើញ នោះយើងទន្ទឹងរង់ចាំដោយការអត់ធ្មត់។