ពួកគេឃើញគាត់ពីចម្ងាយ ហើយមុនគាត់ចូលទៅជិតពួកគេ ពួកគេក៏រៀបឧបាយកលដើម្បីសម្លាប់គាត់។
លោកុប្បត្តិ 50:15 - ព្រះគម្ពីរខ្មែរសាកល កាលបងប្អូនរបស់យ៉ូសែបឃើញថាឪពុករបស់ពួកគេបានស្លាប់ហើយ ពួកគេក៏និយាយថា៖ “ប្រហែលជាយ៉ូសែបចងគំនុំនឹងពួកយើង ហើយមុខជាសងសឹកពួកយើងចំពោះអស់ទាំងការអាក្រក់ដែលពួកយើងបានប្រព្រឹត្តដល់វាមិនខាន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបងៗរបស់លោកយ៉ូសែបឃើញថា ឪពុករបស់គេបានស្លាប់ហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយ៉ូសែបនឹងស្អប់យើង ហើយសងសឹកយើង ព្រោះតែអំពើអាក្រក់ដែលយើងបានប្រព្រឹត្តចំពោះគេជាមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលបងៗរបស់លោកយ៉ូសែបឃើញឪពុករបស់គេទទួលមរណភាពហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយ៉ូសែបស្អប់យើង ព្រមទាំងសងសឹកនឹងអំពើអាក្រក់ ដែលយើងបានប្រព្រឹត្តចំពោះគេហើយមើលទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកបងរបស់យ៉ូសែបឃើញថា ឪពុកបានស្លាប់ហើយ នោះគេជំនុំគ្នាថា ប្រហែលជាយ៉ូសែបនឹងស្អប់យើងហើយ មុខជាវានឹងសងសឹកចំពោះយើងជាមិនខាន ដោយព្រោះគ្រប់ទាំងការអាក្រក់ដែលយើងបានធ្វើដល់វា អាល់គីតាប កាលបងៗរបស់យូសុះឃើញឪពុករបស់គេស្លាប់ហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយូសុះស្អប់យើង ព្រមទាំងសងសឹកនឹងអំពើអាក្រក់ ដែលយើងបានប្រព្រឹត្តចំពោះគេហើយ មើលទៅ!»។ |
ពួកគេឃើញគាត់ពីចម្ងាយ ហើយមុនគាត់ចូលទៅជិតពួកគេ ពួកគេក៏រៀបឧបាយកលដើម្បីសម្លាប់គាត់។
ដូច្នេះ នៅពេលពួកឈ្មួញជនជាតិម៉ាឌានឆ្លងកាត់ ពួកគេក៏ទាញយ៉ូសែបឡើងពីរណ្ដៅ ហើយលក់យ៉ូសែបទៅជនជាតិអ៊ីសម៉ាអែលក្នុងតម្លៃម្ភៃកាក់ប្រាក់; ពួកឈ្មួញទាំងនោះក៏យកយ៉ូសែបទៅអេហ្ស៊ីប។
ក្រោយពីបញ្ចុះឪពុករបស់គាត់ហើយ យ៉ូសែបក៏ត្រឡប់ទៅអេហ្ស៊ីបវិញ ជាមួយបងប្អូនរបស់គាត់ និងអស់អ្នកដែលមកជាមួយគាត់ដើម្បីបញ្ចុះឪពុករបស់គាត់។
នៅទីនោះ គេតក់ស្លុតយ៉ាងខ្លាំងនៅកន្លែងដែលគ្មានការតក់ស្លុត ពីព្រោះព្រះបានកម្ចាត់កម្ចាយឆ្អឹងអ្នកដែលបោះទ័ពទាស់នឹងអ្នក។ អ្នកបានធ្វើឲ្យគេអាម៉ាស់មុខ ដោយព្រោះព្រះបានបោះបង់គេចោល។
មនុស្សអាក្រក់រត់គេច ទោះបីជាគ្មានអ្នកណាដេញតាម រីឯមនុស្សសុចរិតក្លាហានដូចសិង្ហស្ទាវ។
ពួកគេកំពុងអនុវត្តឲ្យឃើញនូវការទាមទាររបស់ក្រឹត្យវិន័យដែលមានចារឹកនៅក្នុងចិត្តរបស់ពួកគេ ហើយសតិសម្បជញ្ញៈរបស់ពួកគេក៏ធ្វើបន្ទាល់ជាមួយដែរ។ គំនិតក្នុងខ្លួនគេក៏ចោទគ្នាទៅវិញទៅមក ថែមទាំងដោះសាទៀតផង។