លោកុប្បត្តិ 50:14 - ព្រះគម្ពីរខ្មែរសាកល14 ក្រោយពីបញ្ចុះឪពុករបស់គាត់ហើយ យ៉ូសែបក៏ត្រឡប់ទៅអេហ្ស៊ីបវិញ ជាមួយបងប្អូនរបស់គាត់ និងអស់អ្នកដែលមកជាមួយគាត់ដើម្បីបញ្ចុះឪពុករបស់គាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ក្រោយពីបានបញ្ចុះសពឪពុករួចហើយ លោកយ៉ូសែបក៏ត្រឡប់ទៅស្រុកអេស៊ីព្ទវិញ រួមជាមួយពួកបងប្អូនរបស់លោក ព្រមទាំងអស់អ្នកដែលបានឡើងទៅជាមួយ ដើម្បីបញ្ចុះសពឪពុករបស់លោក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ក្រោយពីបានបញ្ចុះសពឪពុករួចហើយ លោកយ៉ូសែបវិលត្រឡប់ទៅស្រុកអេស៊ីបវិញជាមួយបងប្អូន និងអស់អ្នកដែលបានធ្វើដំណើរទៅបញ្ចុះសពឪពុកលោក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 រួចក្រោយដែលបានបញ្ចុះសពឪពុកហើយ នោះយ៉ូសែបត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ព្រមទាំងពួកបងប្អូន នឹងអស់អ្នកដែលបានឡើងទៅជាមួយ ដើម្បីនឹងបញ្ចុះសពឪពុកគាត់ផង។ សូមមើលជំពូកអាល់គីតាប14 ក្រោយពីបានបញ្ចុះសពឪពុករួចហើយ យូសុះវិលត្រឡប់ទៅស្រុកអេស៊ីបវិញជាមួយបងប្អូន និងអស់អ្នកដែលបានធ្វើដំណើរទៅបញ្ចុះសពឪពុកគាត់។ សូមមើលជំពូក |