លោកុប្បត្តិ 49:31 - ព្រះគម្ពីរខ្មែរសាកល នៅទីនោះគេបានបញ្ចុះអ័ប្រាហាំ និងសារ៉ាប្រពន្ធរបស់គាត់ នៅទីនោះគេបានបញ្ចុះអ៊ីសាក និងរេបិកាប្រពន្ធរបស់គាត់ ហើយនៅទីនោះយើងបានបញ្ចុះលេអាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ គេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកយាយសារ៉ាជាប្រពន្ធ ហើយនៅទីនោះ គេបានបញ្ចុះសពលោកអ៊ីសាក និងលោកយាយរេបិកាជាប្រពន្ធ ហើយនៅទីនោះ ពុកក៏បានបញ្ចុះសពលេអាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបិកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅទីនោះដែលគេបានកប់សពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធគាត់ ហើយនៅទីនោះគេបានកប់សពអ៊ីសាក នឹងរេបិកាប្រពន្ធគាត់ ហើយគឺនៅទីនោះដែលអញបានកប់សពលេអាដែរ អាល់គីតាប នៅទីនោះ គេបានបញ្ចុះសពតាអ៊ីព្រហ៊ីម និងយាយសារ៉ា ជាភរិយា តាអ៊ីសាហាក់ និងយាយរ៉ហ្វ៊ីកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។ |
ជាចម្ការដែលអ័ប្រាហាំបានទិញពីកូនចៅហេត។ គឺនៅទីនោះហើយ ដែលអ័ប្រាហាំត្រូវគេបញ្ចុះជាមួយសារ៉ាប្រពន្ធរបស់គាត់។
អ៊ីសាក និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ ក៏បញ្ចុះគាត់នៅក្នុងរអាងនៅម៉ាក់ពេឡា ត្រង់ចម្ការរបស់អេប្រុនកូនប្រុសសូហារជាជនជាតិហេត ដែលនៅទល់មុខម៉ាមរេ
អ៊ីសាកបានផុតដង្ហើម ហើយស្លាប់ទៅពេលមានអាយុច្រើន និងស្កប់ចិត្តនឹងអាយុរបស់ខ្លួន ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់ នោះអេសាវ និងយ៉ាកុបកូនប្រុសរបស់គាត់ក៏បញ្ចុះសពគាត់៕
កាលណាយើងបានដេកលក់ជាមួយដូនតារបស់យើង ឯងត្រូវយកយើងចេញពីអេហ្ស៊ីប ហើយបញ្ចុះយើងក្នុងផ្នូររបស់ពួកគាត់”។ យ៉ូសែបតបថា៖ “ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកឪពុក”។
គឺពួកកូនប្រុសរបស់គាត់បានយកគាត់ទៅដែនដីកាណាន ហើយបញ្ចុះគាត់ក្នុងរអាងភ្នំត្រង់ចម្ការនៅម៉ាក់ពេឡាទល់មុខម៉ាមរេ ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេតទុកជាទីបញ្ចុះសព។
ពួកគេបានយកសពអ្នកទាំងនោះមកស៊ីគែមវិញ ហើយបញ្ចុះក្នុងរូងផ្នូរដែលអ័ប្រាហាំបានទិញពីកូនចៅរបស់ហេម័រ នៅស៊ីគែម ដោយប្រាក់មួយចំនួន។