Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:10 - ព្រះគម្ពីរខ្មែរសាកល

10 ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​ហេត​។ គឺ​នៅ​ទីនោះ​ហើយ ដែល​អ័ប្រាហាំ​ត្រូវគេ​បញ្ចុះ​ជាមួយ​សារ៉ា​ប្រពន្ធ​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ជា​ចម្ការ​ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត។ គឺ​នៅ​ទី​នោះ​ហើយ​ដែល​គេ​បាន​បញ្ចុះ​សព​លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា​ជា​ប្រពន្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គឺ​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​ជន‌ជាតិ​ហេត​មក។ គេ​បាន​បញ្ចុះ​សព​លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ជា​ចំការ​ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត​មក គឺ​នៅ​ទី​នោះ​ហើយ​ដែល​បាន​បញ្ចុះ​សព​អ័ប្រា‌ហាំ នឹង​សារ៉ា​ជា​ប្រពន្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គឺ​ចម្ការ​ដែល​អ៊ីព្រហ៊ីម​បាន​ទិញ​ពី​ជន‌ជាតិ​ហេត​មក។ គេ​បាន​បញ្ចុះ​សព​អ៊ីព្រហ៊ីម និង​សារ៉ា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាណាន​បង្កើត​ស៊ីដូន​ជា​កូនច្បង និង​ហេត


អ័ប្រាហាំ​ក៏​ស្ដាប់តាម​អេប្រុន ហើយ​អ័ប្រាហាំ​ថ្លឹង​ឲ្យ​អេប្រុន​តាម​តម្លៃ​ដែល​គាត់​បាន​និយាយ ខណៈដែល​កូនចៅ​ហេត​កំពុង​ស្ដាប់ គឺ​ប្រាក់​បួនរយ​សិគែល​តាម​តម្លៃ​ឈ្មួញ​។


ដូច្នេះ ចម្ការ​របស់​អេប្រុន​ដែល​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ គឺ​ចម្ការ និង​រអាង​ដែល​នៅ​ទីនោះ ព្រមទាំង​ដើមឈើ​ទាំងអស់​ដែល​នៅក្នុង​ចម្ការ​នោះ ដែល​នៅតាម​ព្រំប្រទល់​ជុំវិញ​ចម្ការ​ទាំងមូល ត្រូវបាន​ផ្ទេរ


ដូច្នេះ ចម្ការ​នោះ ព្រមទាំង​រអាង​ដែល​នៅ​ទីនោះ​ត្រូវបាន​ផ្ទេរ​ឲ្យ​អ័ប្រាហាំ ទុកជា​កម្មសិទ្ធិ​សម្រាប់ជា​ផ្នូរ ដោយ​កូនចៅ​ហេត​៕


រួច​អ័ប្រាហាំ​ក្រោក​ចេញពី​មុខ​សព ហើយ​និយាយ​នឹង​កូនចៅ​ហេត​ថា​៖


ឲ្យ​គាត់​ប្រគល់​រអាង​នៅ​ម៉ាក់ពេឡា​ដែល​ជារបស់​គាត់​មក​ខ្ញុំ វា​នៅ​ចុង​ចម្ការ​របស់គាត់​ទេ​។ សូមឲ្យ​គាត់​ប្រគល់​វា​មក​ខ្ញុំ​តាម​តម្លៃ​ពេញ ទុកជា​កម្មសិទ្ធិ​សម្រាប់ជា​ផ្នូរ នៅចំពោះ​អស់លោក​ផង”។


កាលណា​យើង​បាន​ដេកលក់​ជាមួយ​ដូនតា​របស់យើង ឯង​ត្រូវ​យក​យើង​ចេញ​ពី​អេហ្ស៊ីប ហើយ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​របស់ពួកគាត់”។ យ៉ូសែប​តបថា​៖ “ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់លោកឪពុក”។


នៅ​ទីនោះ​គេ​បាន​បញ្ចុះ​អ័ប្រាហាំ និង​សារ៉ា​ប្រពន្ធ​របស់គាត់ នៅ​ទីនោះ​គេ​បាន​បញ្ចុះ​អ៊ីសាក និង​រេបិកា​ប្រពន្ធ​របស់គាត់ ហើយ​នៅ​ទីនោះ​យើង​បាន​បញ្ចុះ​លេអា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម