លេអានិយាយថា៖ “ព្រះបានប្រទានរង្វាន់ដល់ខ្ញុំ ពីព្រោះខ្ញុំបានឲ្យបាវបម្រើស្រីរបស់ខ្ញុំដល់ប្ដីខ្ញុំ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា អ៊ីសាខារ។
លោកុប្បត្តិ 49:14 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាខារជាលាដ៏ខ្លាំង ដែលដេកនៅចន្លោះក្រោលចៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ៊ីសាខារជាសត្វលាដ៏ខ្លាំង ដែលដេកនៅចន្លោះក្រោលចៀម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីសាខារប្រៀបដូចជាសត្វលាដ៏មាំ ដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាខារ វាជាសត្វលាយ៉ាងខ្លាំង ដែលដេកនៅកណ្តាលក្រោលចៀម អាល់គីតាប អ៊ីសាខារប្រៀបដូចជាសត្វលាដ៏មាំ ដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។ |
លេអានិយាយថា៖ “ព្រះបានប្រទានរង្វាន់ដល់ខ្ញុំ ពីព្រោះខ្ញុំបានឲ្យបាវបម្រើស្រីរបស់ខ្ញុំដល់ប្ដីខ្ញុំ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា អ៊ីសាខារ។
ពេលវាឃើញថាមានទីសម្រាកល្អ ហើយទឹកដីនោះគួរឲ្យពេញចិត្ត វាក៏ឱនស្មាដើម្បីផ្ទុកបន្ទុក ហើយធ្វើជាទាសករបម្រើ។
ទោះបីជាអ្នករាល់គ្នាដែលជាប្រុស ដេកក្នុងក្រោលចៀមក៏ដោយ។ ស្លាបរបស់សត្វព្រាបជាជ័យភណ្ឌ ត្រូវបានស្រោបដោយប្រាក់ ហើយចំអេងស្លាបរបស់វាត្រូវបានស្រោបដោយមាសរលោង!”។