Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 អ៊ីសា‌ខារ​ជា​សត្វ​លាដ៏​ខ្លាំង ដែល​ដេក​នៅ​ចន្លោះ​ក្រោល​ចៀម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 អ៊ីសាខារ​ជា​លា​ដ៏ខ្លាំង ដែល​ដេក​នៅចន្លោះ​ក្រោលចៀម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 អ៊ីសាខារ វា​ជា​សត្វ​លា​យ៉ាង​ខ្លាំង ដែល​ដេក​នៅ​កណ្តាល​ក្រោល​ចៀម

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​លេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​រង្វាន់ មក​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​ប្តី»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "អ៊ីសា‌ខារ"។


វា​ឃើញ​មាន​ទី​ឈប់​សម្រាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ឲ្យ​គេ​ប្រើ​ដូច​ជា​ទាសករ។


ខាង​ពួក​កូន​ចៅ​អ៊ីសា‌ខារ មាន​មនុស្ស​ដែល​អាច​សម្គាល់​ពេល​វេលា អាច​ដឹង​ថា​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​ពីររយ​នាក់ ហើយ​ពួក​បង‌ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់។


ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក នៅ​កណ្ដាល​ក្រោល​សត្វ គង់​តែ​នឹង​មាន​ស្លាបសត្វ​ព្រាប ដែល​ស្រោប​ដោយ​ប្រាក់ ហើយ​រោម​វា​ក៏​ស្រោប​ដោយ​មាស​ចែង​ចាំង។


ព្រះ‌អង្គ​បាន​ជ្រើស​រើស​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ហើយ​បាន​យក​លោក​ចេញ​ពី​ក្រោល​ចៀម


ពេល​នោះ ពួកគេ​ចូល​មក​ជិត ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​នឹង​សង់​ក្រោល​នៅ​ទីនេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ


ចំពោះ​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន លោក​ថ្លែង​ថា៖ «ឱ​សាប់‌យូ‌ឡូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​អ្នក​ចេញ​ទៅ ឯ​អ៊ីសាខារ​វិញ ចូរ​អរ​សប្បាយ​នៅ​ក្នុងជំរំ​របស់​អ្នក​ចុះ។


ក្រោយ​ពី​អ័ប៊ី‌ម៉្មា‌ឡិច​មក មាន​ថូឡា ជា​កូន​ពូវ៉ា និង​ជា​ចៅ​ដូដូរ ក្នុង​ពួក​អ៊ីសា‌ខារ​បាន​ងើប​ឡើង ដើម្បី​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល លោក​រស់​នៅ​សាមារ ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម