លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។
លោកុប្បត្តិ 48:3 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបនិយាយនឹងយ៉ូសែបថា៖ “ព្រះដ៏មានព្រះចេស្ដាបានលេចមកដល់យើងនៅលូសក្នុងដែនដីកាណាន ហើយព្រះអង្គបានប្រទានពរយើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្តា ដែលបានលេចមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន ហើយបានប្រទានពរពុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ដែលយាងមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន បានប្រទានពរពុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនិយាយទៅយ៉ូសែបថា ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាទ្រង់បានលេចមកឯអញ ត្រង់លូសក្នុងស្រុកកាណាន ហើយក៏ប្រទានពរឲ្យអញ អាល់គីតាប យ៉ាកកូប និយាយទៅយូសុះថា៖ «អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតដែលមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណានបានប្រទានពរពុក។ |
លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។
យើងនឹងធ្វើឲ្យអ្នកបង្កើតកូនយ៉ាងច្រើនក្រៃលែង ហើយធ្វើឲ្យអ្នកទៅជាប្រជាជាតិជាច្រើន រីឯស្ដេចទាំងឡាយក៏ចេញមកពីអ្នកដែរ។
សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានពរឯង ហើយធ្វើឲ្យឯងបង្កើតកូន និងកើនចំនួនឡើងចុះ ដើម្បីឲ្យឯងបានទៅជាសហគមន៍នៃជាតិសាសន៍នានា។
មានគេប្រាប់យ៉ាកុបថា៖ “មើល៍! យ៉ូសែបកូនប្រុសរបស់លោកមកជួបលោក”។ អ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយនៅលើគ្រែ។
ក៏មកពីព្រះរបស់ឪពុកឯង ដ្បិតព្រះអង្គបានជួយឯង។ ព្រះដ៏មានព្រះចេស្ដានឹងប្រទានពរឯង ជាព្រះពរនៃស្ថានសួគ៌នៅខាងលើ ជាព្រះពរនៃទីជម្រៅនៅខាងក្រោម ជាព្រះពរនៃដោះ និងផ្ទៃ។
ទីក្រុងនោះមានសិរីរុងរឿងរបស់ព្រះ ប្រភពពន្លឺរបស់នាង ស្រដៀងនឹងត្បូងដ៏មានតម្លៃ ដូចត្បូងចាសស្ពើរ ហើយថ្លាដូចកែវចរណៃ។