ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖ “ប្អូនស្រីរបស់យើងអើយ សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់ សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។
លោកុប្បត្តិ 48:20 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ អ៊ីស្រាអែលឲ្យពរពួកគេថា៖ “ជនជាតិអ៊ីស្រាអែលនឹងឲ្យពរដោយសម្អាងលើពួកឯងថា: ‘សូមព្រះធ្វើឲ្យអ្នកបានដូចជាអេប្រាអិម និងម៉ាណាសេ’”។ គឺយ៉ាងនេះឯងដែលគាត់ដាក់អេប្រាអិម មុនម៉ាណាសេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ លោកឲ្យពរដល់ក្មេងទាំងពីរថា៖ «ដោយសារឯង អ៊ីស្រាអែលនឹងឲ្យពរគ្នាថា "សូមព្រះទ្រង់ប្រោសប្រទានឲ្យអ្នក បានដូចជាអេប្រាអិម និងម៉ាណាសេ"» គឺយ៉ាងនេះឯង ដែលលោកបានដាក់អេប្រាអិម មុនម៉ាណាសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ លោកអ៊ីស្រាអែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រាអែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមព្រះជាម្ចាស់ប្រោសប្រទានឲ្យអ្នកបានចម្រុងចម្រើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ លោកអ៊ីស្រាអែលហៅឈ្មោះអេប្រាអ៊ីមមុនម៉ាណាសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះឯង គាត់ឲ្យពរដល់ក្មេងទាំង២ថា អ៊ីស្រាអែលនឹងឲ្យពរដល់មនុស្សដទៃដោយសារឯង ដោយថា សូមព្រះទ្រង់ប្រោសឲ្យឯងបានដូចជាអេប្រាអិមនឹងម៉ាន៉ាសេចុះ ដូច្នេះ គាត់បានលើកអេប្រាអិមឲ្យធំជាងម៉ាន៉ាសេ អាល់គីតាប នៅថ្ងៃនោះ អ៊ីស្រអែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រអែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមអុលឡោះប្រោសប្រទានឲ្យអ្នកបានចំរុងចំរើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ អ៊ីស្រអែលហៅឈ្មោះអេប្រាអ៊ីម មុនម៉ាណាសេ។ |
ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖ “ប្អូនស្រីរបស់យើងអើយ សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់ សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។
សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានពរឯង ហើយធ្វើឲ្យឯងបង្កើតកូន និងកើនចំនួនឡើងចុះ ដើម្បីឲ្យឯងបានទៅជាសហគមន៍នៃជាតិសាសន៍នានា។
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “មើល៍! យើងជិតស្លាប់ហើយ ប៉ុន្តែព្រះនឹងគង់នៅជាមួយពួកឯង ហើយនាំពួកឯងត្រឡប់ទៅឯទឹកដីរបស់ដូនតាពួកឯងវិញ។
ដោយសារតែជំនឿ យ៉ាកុបបានឲ្យពរកូនប្រុសទាំងពីររបស់យ៉ូសែប កាលលោកជិតស្លាប់ ហើយថ្វាយបង្គំព្រះ ដោយច្រត់លើចុងឈើច្រត់របស់ខ្លួន។