កាលអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ងងឹតមើលមិនឃើញ គាត់ក៏ហៅអេសាវកូនប្រុសច្បងរបស់គាត់មក និយាយថា៖ “កូនអើយ!” អេសាវតបថា៖ “មើល៍! ខ្ញុំនៅទីនេះ!”។
លោកុប្បត្តិ 48:10 - ព្រះគម្ពីរខ្មែរសាកល ភ្នែករបស់អ៊ីស្រាអែលស្រវាំងដោយសារតែអាយុច្រើន គាត់មើលមិនឃើញទេ។ ដូច្នេះ យ៉ូសែបនាំកូនទាំងនោះមកជិតគាត់ ហើយគាត់ក៏ថើបពួកគេ រួចឱបពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលងងឹតហើយ ដោយសារលោកវ័យចាស់ លោកមើលមិនឃើញច្បាស់ទេ។ លោកយ៉ូសែបក៏នាំកូនចូលទៅជិត ហើយលោកក៏ឱបថើបវា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលចុះអន់ថយ ព្រោះលោកចាស់ហើយ មើលអ្វីពុំឃើញទៀតទេ។ លោកយ៉ូសែបនាំកូនចូលទៅជិតឪពុក លោកអ៊ីស្រាអែលក៏ឱបថើបចៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ៊ីស្រាអែល ភ្នែកគាត់ងងឹតដោយសារចាស់ គាត់មើលមិនឃើញច្បាស់ទេ យ៉ូសែបក៏នាំកូនចូលទៅជិត នោះគាត់ក៏ឱបថើបវា អាល់គីតាប ពេលនោះ ភ្នែករបស់អ៊ីស្រអែលចុះអន់ថយ ព្រោះគាត់ចាស់ហើយ មើលអ្វីពុំឃើញទៀតទេ។ យូសុះនាំកូនចូលទៅជិតឪពុក អ៊ីស្រអែលក៏ឱបថើបចៅ។ |
កាលអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ងងឹតមើលមិនឃើញ គាត់ក៏ហៅអេសាវកូនប្រុសច្បងរបស់គាត់មក និយាយថា៖ “កូនអើយ!” អេសាវតបថា៖ “មើល៍! ខ្ញុំនៅទីនេះ!”។
យ៉ាកុបក៏ចូលទៅជិត ហើយថើបឪពុករបស់គាត់ នោះអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់គាត់ ក៏ឲ្យពរយ៉ាកុបថា៖ “មើល៍! ក្លិនកូនប្រុសរបស់យើងដូចក្លិនទីវាលដែលព្រះយេហូវ៉ាបានប្រទានពរ!
ឡាបាន់ក្រោកឡើងពីព្រលឹម ហើយថើបចៅៗ និងពួកកូនស្រីរបស់គាត់ ព្រមទាំងឲ្យពរពួកគេ។ រួចឡាបាន់ក៏ចាកចេញទៅ ហើយត្រឡប់ទៅកន្លែងរបស់ខ្លួនវិញ៕
គាត់ក៏ថើបបងប្រុសទាំងអស់របស់គាត់ ហើយយំឱបពួកគេ។ បន្ទាប់មក បងប្អូនរបស់គាត់និយាយជាមួយគាត់។
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “យើងមិនដែលនឹកស្មានថានឹងបានឃើញមុខឯងទៀតឡើយ ប៉ុន្តែមើល៍! ព្រះបានឲ្យយើងឃើញទាំងកូនចៅរបស់ឯងទៀតផង!”។
នៅពេលអ៊ីស្រាអែលឃើញពួកកូនប្រុសរបស់យ៉ូសែប គាត់ក៏សួរថា៖ “តើអ្នកទាំងនេះជានរណា?”។
នៅគ្រានោះ ពួកអ្នកយាមផ្ទះក៏ញាប់ញ័រ ពួកប្រុសអង់អាចក៏ឱនចុះ ពួកស្រីកិនស្រូវក៏ឈប់ពីព្រោះមានគ្នាតិច ពួកស្រីដែលមើលតាមបង្អួចក៏ទៅជាស្រវាំង;
មើល៍! ព្រះហស្តរបស់ព្រះយេហូវ៉ាមិនមែនរួញខ្លីដែលសង្គ្រោះមិនបាន ហើយព្រះកាណ៌របស់ព្រះអង្គមិនធ្ងន់ដែលស្ដាប់មិនឮនោះទេ
ចូរធ្វើឲ្យចិត្តរបស់ប្រជាជននេះស្ពឹក ចូរធ្វើឲ្យត្រចៀកពួកគេធ្ងន់ ចូរធ្វើឲ្យភ្នែកពួកគេខ្វាក់ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយត្រូវបានប្រោសឲ្យជា”។