ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:2 - ព្រះគម្ពីរខ្មែរសាកល

នៅ​យប់នោះ ព្រះ​មានបន្ទូល​នឹង​អ៊ីស្រាអែល​ក្នុង​និមិត្ត​ថា​៖ “យ៉ាកុប​! យ៉ាកុប​អើយ​!”។ គាត់​ទូលថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អ៊ីស្រា‌អែល​ក្នុង​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!» លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់!»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​លោក​អ៊ីស្រា‌អែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!»។ លោក​អ៊ីស្រា‌អែល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​អ៊ីស្រាអែល ក្នុង​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ថា យ៉ាកុបៗ​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់​អើយ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​ហៅ​អ៊ីស្រ‌អែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកកូប! យ៉ាកកូប​អើយ!»។ អ៊ីស្រ‌អែល​ឆ្លើយ​ថា៖ «បាទ​អុលឡោះ​!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ហេតុការណ៍​ទាំងនេះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​អាប់រ៉ាម​ក្នុង​និមិត្ត​ថា​៖ “អាប់រ៉ាម​អើយ កុំ​ខ្លាច​ឡើយ​! យើង​ជា​ខែល​ដល់​អ្នក​។ រង្វាន់​របស់អ្នក​ធំ​ណាស់”។


ពេលនោះ ព្រះអង្គ​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖ “អ្នក​ត្រូវ​ដឹងជាប្រាកដ​ថា ពូជពង្ស​របស់អ្នក​នឹង​ជា​ជនអន្តោប្រវេសន៍​ក្នុង​ស្រុក​ដែល​មិនមែន​ជារបស់​ខ្លួន ហើយ​ត្រូវ​បម្រើ​អ្នកស្រុកនោះ​។ អ្នកស្រុកនោះ​នឹង​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ​។


ប៉ុន្តែ​ព្រះ​យាង​មក​ឯ​អ័ប៊ីម្ម៉ាឡិច​ក្នុង​សុបិន​ពេលយប់ ហើយ​មានបន្ទូល​នឹង​ទ្រង់​ថា​៖ “មើល៍! អ្នក​នឹង​ស្លាប់ ដោយសារតែ​ស្ត្រី​ដែល​អ្នក​បាន​យកមក​នេះ ដ្បិត​នាង​រៀបការ​ប្ដី​ហើយ”។


ពេលនោះ​មានកើតឡើងដូច្នេះ​: ក្រោយពី​ការ​ទាំងនោះ ព្រះ​បាន​សាកល្បង​អ័ប្រាហាំ គឺ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “អ័ប្រាហាំ​!”។ គាត់​ក៏​ទូល​តបថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ​!”។


ពេលនោះ ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ហៅ​គាត់​ពី​លើមេឃ​មក​ថា​៖ “អ័ប្រាហាំ​! អ័ប្រាហាំ​!”។ គាត់​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


ពេលនោះ ទូតសួគ៌​របស់​ព្រះ​និយាយ​មក​បង​ក្នុង​យល់សប្តិ​ថា​: ‘យ៉ាកុប​អើយ​!’។ បង​ឆ្លើយថា​: ‘មើល៍! ខ្ញុំ​នៅទីនេះ​!’។


ពេលនោះ អាថ៌កំបាំង​នោះ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល​ក្នុង​និមិត្ត​នៅ​ពេលយប់ ដានីយ៉ែល​ក៏​ថ្វាយពរ​ព្រះ​នៃ​ស្ថានសួគ៌​។


ខ្ញុំ​បាន​សង្កេតមើល​នៅ​ពេលយប់ នោះ​មើល៍! មាន​បុរស​ម្នាក់​ជិះ​សេះ​សម្បុរក្រហម ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ដែល​នៅក្នុង​ជ្រលងភ្នំ ហើយ​ខាងក្រោយ​អ្នកនោះ​មាន​សេះ​សម្បុរក្រហម សម្បុរត្នោត និង​សម្បុរស​។


បន្ទាប់មក មាន​សំឡេង​មួយ​និយាយ​នឹង​គាត់​ថា​៖“ពេត្រុស​អើយ ចូរ​ក្រោកឡើង សម្លាប់ ហើយ​ហូប​ចុះ​!”។


ថ្ងៃ​មួយ ប្រមាណជា​ម៉ោងបីរសៀល លោក​បាន​ឃើញ​និមិត្ត​យ៉ាងច្បាស់ គឺ​ឃើញ​ទូតសួគ៌​របស់​ព្រះ​ចូលមក និយាយ​នឹង​លោក​ថា​៖ “កូនេលាស​!”។


យប់​មួយ ប៉ូល​ឃើញ​និមិត្ត​មួយ គឺ​មាន​បុរស​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖ “សូម​ឆ្លង​មក​ម៉ាសេដូន ជួយ​យើង​ផង!”។


នៅ​ដាម៉ាស់ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ក្នុង​និមិត្ត​ថា​៖“អាណានាស​អើយ​!”។ គាត់​ទូល​ឆ្លើយថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នៅ​ទីនេះ”។


គាត់​ដួល​ទៅលើ​ដី ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​គាត់​ថា​៖“សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​ខ្ញុំ​?”។