ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 45:15 - ព្រះគម្ពីរខ្មែរសាកល

គាត់​ក៏​ថើប​បងប្រុស​ទាំងអស់​របស់គាត់ ហើយ​យំ​ឱប​ពួកគេ​។ បន្ទាប់មក បងប្អូន​របស់គាត់​និយាយ​ជាមួយ​គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ថើប​បងៗ​ទាំង​អស់ ហើយ​យំ​ទាំង​អស់​គ្នា រួច​មក បង‌ប្អូន​របស់​លោក​ក៏​សំណេះ​សំណាល​ជាមួយ​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង រួច​ហើយ បងប្អូន​លោក​ក៏​និយាយ​សំណេះ‌សំណាល​ជា​មួយ​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ថើប​ដល់​ពួក​បងៗ​ទាំង​អស់ ព្រម​ទាំង​យំ​នឹង​គេ​ផង រួច​មក​បង​ប្អូន​ក៏​និយាយ​រោះ‌រាយ​នឹង​គាត់។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក គាត់​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង។ រួច​ហើយ បង‌ប្អូន​គាត់​ក៏​និយាយ​សំណេះ​សំណាល​ជា​មួយ​គាត់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 45:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក យ៉ាកុប​ថើប​រ៉ាជែល ហើយ​បន្លឺ​សំឡេង​យំ​។


នៅពេល​ឮ​ដំណឹង​អំពី​យ៉ាកុប​កូនប្រុស​របស់​ប្អូនស្រី​ខ្លួន ឡាបាន់​ក៏​រត់​ទៅ​ជួប​យ៉ាកុប ហើយ​ឱប​ថើប​គាត់ រួច​នាំ​គាត់​មក​ផ្ទះ​របស់ខ្លួន​។ យ៉ាកុប​ក៏​រៀបរាប់ប្រាប់​រឿង​ទាំងអស់​នេះ​ដល់​ឡាបាន់​។


អេសាវ​រត់​មក​ជួប​គាត់ ឱប​គាត់ ហើយ​កៀក​ក​គាត់ ព្រមទាំង​ថើប​គាត់​ផង រួច​ពួកគេទាំងពីរ​ក៏​យំ​។


យ៉ូសែប​ក៏​បែរចេញ​ពី​ពួកគេ​ទៅ​យំ រួច​ត្រឡប់មក​និយាយ​ជាមួយ​ពួកគេ​វិញ ក៏​យក​ស៊ីម្មាន​ពី​ពួកគេ ហើយ​ចង​គាត់​នៅចំពោះ​ភ្នែក​ពួកគេ​។


រួច​យ៉ូសែប​កៀក​ក​បេនយ៉ាមីន​ប្អូនប្រុស​របស់គាត់ ហើយ​យំ រីឯ​បេនយ៉ាមីន​ក៏​កៀក​ក​យ៉ូសែប ហើយ​យំ​ដែរ​។


កាល​ដំណឹង​នេះ​បាន​ឮ​ដល់​ដំណាក់​របស់​ផារ៉ោន​ថា​៖ “បងប្អូន​របស់​យ៉ូសែប​មក​ដល់” នោះ​វា​ជាការល្អ​ក្នុង​ព្រះនេត្រ​របស់​ផារ៉ោន និង​ក្នុង​ភ្នែក​របស់​ពួក​រាជបម្រើ​ទ្រង់​។


រួច​គាត់​បន្លឺ​សំឡេង​ទ្រហោយំ នោះ​ពួក​ជនជាតិអេហ្ស៊ីប​ក៏​ឮ ហើយ​អ្នកដំណាក់​របស់​ផារ៉ោន​ក៏​ឮ​ដែរ​។


យ៉ូសែប​ក៏​ទឹម​រទេះសេះ​របស់គាត់ ហើយ​ឡើង​ទៅ​ជួប​អ៊ីស្រាអែល​ឪពុក​របស់គាត់​នៅ​កូសែន​។ នៅពេល​គាត់​បង្ហាញខ្លួន​ដល់​ឪពុក គាត់​ក៏​កៀក​ក​ឪពុក ហើយ​យំ​ទាំង​កៀក​ក​ឪពុក​យ៉ាងយូរ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​បិទភ្នែកមិនបាន​; ទូលបង្គំ​មានអំពល់ រហូតដល់​និយាយមិនចេញ​។


បន្ទាប់មក គាត់​ក្រោកឡើង ត្រឡប់ទៅរក​ឪពុក​របស់​ខ្លួន​វិញ​។ ខណៈដែល​គាត់​នៅ​ឆ្ងាយ​នៅឡើយ ឪពុក​របស់​គាត់​បាន​ឃើញ​គាត់ ក៏​មានចិត្តអាណិតអាសូរ ហើយ​រត់​ទៅ​ឱប​ក​គាត់ ទាំង​ថើប​ទៀតផង​។


ទាំងអស់គ្នា​យំសោក​យ៉ាងខ្លាំង ហើយ​ឱប​ក​ប៉ូល ទាំង​ថើប​គាត់​។