Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:2 - ព្រះគម្ពីរខ្មែរសាកល

2 រួច​គាត់​បន្លឺ​សំឡេង​ទ្រហោយំ នោះ​ពួក​ជនជាតិអេហ្ស៊ីប​ក៏​ឮ ហើយ​អ្នកដំណាក់​របស់​ផារ៉ោន​ក៏​ឮ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ហើយ​សាសន៍​អេស៊ីព្ទ​ក៏​ឮ ព្រម​ទាំង​ពួក​ដំណាក់​ផារ៉ោន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​ជន‌ជាតិ​អេស៊ីប​បាន​ឮ សូម្បី​តែ​អ្នក​នៅ​ក្នុង​ដំណាក់​របស់​ព្រះចៅ​ផារ៉ោន​ក៏​បាន​ឮ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គាត់​ឡើង​សំឡេង​យំ ឯ​ពួក​សាសន៍​អេស៊ីព្ទ​ក៏​ឮ ព្រម​ទាំង​ពួក​ដំណាក់​ផារ៉ោន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 យូសុះ​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​ជន‌ជាតិ​អេស៊ីប​បាន​ឮ សូម្បី​តែ​អ្នក​នៅ​ក្នុង​ដំណាក់​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ក៏​បាន​ឮ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប​ក៏​បែរចេញ​ពី​ពួកគេ​ទៅ​យំ រួច​ត្រឡប់មក​និយាយ​ជាមួយ​ពួកគេ​វិញ ក៏​យក​ស៊ីម្មាន​ពី​ពួកគេ ហើយ​ចង​គាត់​នៅចំពោះ​ភ្នែក​ពួកគេ​។


យ៉ូសែប​ក៏​ប្រញាប់​ចេញទៅ​រក​កន្លែង​យំ ពីព្រោះ​រំភើបចិត្ត​នឹង​ប្អូនប្រុស​របស់គាត់ ហើយ​គាត់​ចូលទៅ​ក្នុង​បន្ទប់ផ្ទាល់ខ្លួន រួច​យំ​នៅ​ទីនោះ​។


រួច​យ៉ូសែប​កៀក​ក​បេនយ៉ាមីន​ប្អូនប្រុស​របស់គាត់ ហើយ​យំ រីឯ​បេនយ៉ាមីន​ក៏​កៀក​ក​យ៉ូសែប ហើយ​យំ​ដែរ​។


គាត់​ក៏​ថើប​បងប្រុស​ទាំងអស់​របស់គាត់ ហើយ​យំ​ឱប​ពួកគេ​។ បន្ទាប់មក បងប្អូន​របស់គាត់​និយាយ​ជាមួយ​គាត់​។


យ៉ូសែប​ក៏​ទឹម​រទេះសេះ​របស់គាត់ ហើយ​ឡើង​ទៅ​ជួប​អ៊ីស្រាអែល​ឪពុក​របស់គាត់​នៅ​កូសែន​។ នៅពេល​គាត់​បង្ហាញខ្លួន​ដល់​ឪពុក គាត់​ក៏​កៀក​ក​ឪពុក ហើយ​យំ​ទាំង​កៀក​ក​ឪពុក​យ៉ាងយូរ​។


“យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​នៃ​សេចក្ដីសន្ដោស និង​ពាក្យអង្វរករ​លើ​វង្សត្រកូល​ដាវីឌ និង​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម ហើយ​ពួកគេ​នឹង​សម្លឹងមើល​យើង​ដែល​ពួកគេ​បាន​ចាក់ទម្លុះ​។ ពួកគេ​នឹង​កាន់ទុក្ខ​ចំពោះ​អ្នកនោះ ហាក់ដូចជា​ទួញសោក​ចំពោះ​កូនតែមួយ ក៏​នឹង​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​អ្នកនោះ ហាក់ដូចជា​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​កូនច្បង​។


ទាំងអស់គ្នា​យំសោក​យ៉ាងខ្លាំង ហើយ​ឱប​ក​ប៉ូល ទាំង​ថើប​គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម