លុះកាលព្រលឹងរបស់នាងរៀបនឹងចាកចេញទៅ ដ្បិតនាងជិតស្លាប់ហើយ នាងក៏ដាក់ឈ្មោះកូននោះថាបេន-អូនី ប៉ុន្តែឪពុករបស់កូននោះដាក់ឈ្មោះវាថាបេនយ៉ាមីនវិញ។
លោកុប្បត្តិ 44:20 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ យើងខ្ញុំបានឆ្លើយនឹងលោកម្ចាស់នៃខ្ញុំថា: ‘យើងខ្ញុំមានឪពុកចំណាស់ម្នាក់ និងកូនពៅដែលកើតមកក្នុងវ័យជរារបស់គាត់។ បងប្រុសរបស់វាបានស្លាប់ហើយ ហើយក្នុងចំណោមកូនដែលកើតពីម្ដាយរបស់វា នៅសល់តែវាម្នាក់ឯងប៉ុណ្ណោះ ដូច្នេះឪពុករបស់វាស្រឡាញ់វាណាស់’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងខ្ញុំបានជម្រាបលោកម្ចាស់ថា "យើងខ្ញុំមានឪពុកចាស់ជរា ហើយមានប្អូនតូចម្នាក់ ដែលកើតមកក្នុងពេលឪពុកមានវ័យចាស់។ បងវាបានស្លាប់ទៅហើយ ឯកូនពោះមួយនឹងវា នៅសល់តែវាម្នាក់គត់ ហើយឪពុកស្រឡាញ់វាខ្លាំងណាស់" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្ដាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយើងខ្ញុំបានឆ្លើយជំរាបលោកម្ចាស់ថា យើងខ្ញុំមានឪពុកចាស់ ហើយនឹងប្អូនតូច១ដែលកើតមកក្នុងកាលដែលគាត់ចាស់ដែរ បងវាបានស្លាប់ទៅ ហើយក្នុងកូនពោះមួយនឹងវា នោះនៅសល់តែវាម្នាក់ឯងទេ ហើយឪពុកស្រឡាញ់វាណាស់ អាល់គីតាប យើងខ្ញុំបានជម្រាបចៅហ្វាយវិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្តាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់។ |
លុះកាលព្រលឹងរបស់នាងរៀបនឹងចាកចេញទៅ ដ្បិតនាងជិតស្លាប់ហើយ នាងក៏ដាក់ឈ្មោះកូននោះថាបេន-អូនី ប៉ុន្តែឪពុករបស់កូននោះដាក់ឈ្មោះវាថាបេនយ៉ាមីនវិញ។
រីឯអ៊ីស្រាអែលស្រឡាញ់យ៉ូសែបជាងកូនប្រុសទាំងអស់របស់គាត់ ពីព្រោះយ៉ូសែបជាកូនក្នុងវ័យជរារបស់គាត់ ហើយគាត់បានធ្វើអាវវែងចម្រុះពណ៌ឲ្យយ៉ូសែប។
ពួកគេតបថា៖ “យើងខ្ញុំជាបាវបម្រើរបស់លោក មានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់បុរសម្នាក់នៅដែនដីកាណាន។ មើល៍! សព្វថ្ងៃកូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ រីឯម្នាក់ទៀត មិនមានគាត់ទៀតទេ”។
យ៉ាកុបឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “ពួកឯងបានធ្វើឲ្យយើងបាត់បង់កូន——មិនមានយ៉ូសែបទៀតទេ ហើយក៏មិនមានស៊ីម្មានទៀតដែរ ហើយឥឡូវនេះ ពួកឯងចង់យកបេនយ៉ាមីនទៀត។ ការទាំងអស់នេះបានកើតឡើងទាស់នឹងយើងហើយ!”។
ប៉ុន្តែយ៉ាកុបនិយាយថា៖ “កូនប្រុសរបស់យើងចុះទៅជាមួយពួកឯងមិនបានឡើយ ដ្បិតបងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាប៉ុណ្ណោះ។ បើសិនវាជួបគ្រោះថ្នាក់តាមផ្លូវដែលពួកឯងទៅ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ”៕
ពួកកូនប្រុសរបស់បេនយ៉ាមីន មានបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម និងអើឌ។
យូដាអើយ បងប្អូនរបស់ឯងនឹងសរសើរឯង ដៃរបស់ឯងនឹងនៅលើ ករបស់ខ្មាំងសត្រូវឯង ពួកកូនប្រុសរបស់ឪពុកឯងនឹងក្រាបចុះនៅចំពោះឯង។
នៅពេលព្រះអង្គយាងមកជិតទ្វារក្រុង មើល៍! មានមនុស្សស្លាប់ម្នាក់ជាកូនប្រុសតែមួយរបស់ម្ដាយដែលជាស្ត្រីមេម៉ាយ ត្រូវបានសែងចេញមក ហើយមានហ្វូងមនុស្សមួយក្រុមធំពីទីក្រុងនោះ នៅជាមួយគាត់ដែរ។