Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:13 - ព្រះគម្ពីរខ្មែរសាកល

13 ពួកគេ​តបថា​៖ “យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មាន​បងប្អូន​ដប់ពីរ​នាក់ ជា​កូនប្រុស​របស់​បុរស​ម្នាក់​នៅ​ដែនដី​កាណាន​។ មើល៍! សព្វថ្ងៃ​កូនពៅ​នៅជាមួយ​ឪពុក​របស់យើងខ្ញុំ រីឯ​ម្នាក់ទៀត មិនមាន​គាត់​ទៀតទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពួក‌គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បង‌ប្អូន​ដប់​ពីរ​នាក់ ជា​កូន​មាន​ឪពុក​តែ​មួយ​នៅ​ស្រុក​កាណាន​សព្វ‌ថ្ងៃ​នេះ កូន​ពៅ​នៅ​ជា‌មួយ​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​មួយ​ទៀត​មិន​នៅ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពួក​គេ​ឆ្លើយ​វិញ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បងប្អូន​ទាំង​អស់​ដប់‌ពីរ​នាក់ ហើយ​យើង​ខ្ញុំ​មាន​ឪពុក​តែ​មួយ នៅ​ស្រុក​កាណាន។ ឥឡូវ​នេះ ប្អូន​ពៅ​របស់​យើង​ខ្ញុំ​នៅ​ជា​មួយ​ឪពុក រីឯ​ប្អូន​ម្នាក់​ទៀត​បាន​ស្លាប់​បាត់​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​គេ​ឆ្លើយ​ថា យើង​ខ្ញុំ​ប្របាទ​មាន​បង​ប្អូន​១២​នាក់ ជា​កូន​មាន​ឪពុក​តែ​១​នៅ​ស្រុក​កាណាន មើល សព្វ​ថ្ងៃ​នេះ កូន​ពៅ​បាន​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​១​ទៀត​មិន​នៅ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពួក​គេ​ឆ្លើយ​វិញ​ថា៖ «យើង​ខ្ញុំ​មាន​បង‌ប្អូន​ទាំង​អស់​ដប់​ពីរ​នាក់ ហើយ​យើង​ខ្ញុំ​មាន​ឪពុក​តែ​មួយ​នៅ​ស្រុក​កាណាន។ ឥឡូវ​នេះ ប្អូន​ពៅ​របស់​យើង​ខ្ញុំ​នៅ​ជា​មួយ​ឪពុក រីឯ​ប្អូន​ម្នាក់​ទៀត​បាន​ស្លាប់​បាត់​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:13
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទៅរក​ពួក​បងប្អូន​របស់គាត់ និយាយថា​៖ “ក្មេង​នោះ​បាត់​ហើយ​! ចុះ​ខ្ញុំ តើ​ឲ្យ​ខ្ញុំ​ទៅ​ឯណា​?”។


យើងខ្ញុំ​ទាំងអស់គ្នា​ជា​កូនប្រុស​របស់​បុរស​ម្នាក់ យើងខ្ញុំ​ជា​មនុស្ស​ទៀងត្រង់ យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ”។


ប៉ុន្តែ​យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ទេ​! ពួកឯង​បាន​មក ដើម្បី​សង្កេតមើល​ចំណុចខ្សោយ​របស់​ស្រុក​នេះ”។


យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ពួកឯង​ជា​អ្នកស៊ើបការណ៍ ដូចដែល​យើង​បាន​ប្រាប់​ពួកឯង​ហើយ​។


យើងខ្ញុំ​មាន​បងប្អូន​ដប់ពីរ​នាក់ ជា​កូនប្រុស​របស់​ឪពុក​យើងខ្ញុំ ហើយ​កូន​ម្នាក់ មិនមាន​គាត់​ទៀតទេ រីឯ​កូនពៅ​វិញ សព្វថ្ងៃ​នៅ​ដែនដី​កាណាន​ជាមួយ​ឪពុក​របស់យើងខ្ញុំ’។


យ៉ាកុប​ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ពួកឯង​បាន​ធ្វើឲ្យ​យើង​បាត់បង់កូន​——​មិនមាន​យ៉ូសែប​ទៀតទេ ហើយក៏​មិនមាន​ស៊ីម្មាន​ទៀត​ដែរ ហើយ​ឥឡូវនេះ ពួកឯង​ចង់​យក​បេនយ៉ាមីន​ទៀត​។ ការទាំងអស់​នេះ​បាន​កើតឡើង​ទាស់នឹង​យើង​ហើយ​!”។


ប៉ុន្តែ​យ៉ាកុប​និយាយថា​៖ “កូនប្រុស​របស់យើង​ចុះទៅ​ជាមួយ​ពួកឯង​មិនបានឡើយ ដ្បិត​បងប្រុស​របស់វា​បាន​ស្លាប់​ហើយ នៅសល់​តែ​វា​ប៉ុណ្ណោះ​។ បើសិន​វា​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ពួកឯង​ទៅ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ”៕


យ៉ូសែប​ងើបភ្នែកឡើង​ឃើញ​បេនយ៉ាមីន​ប្អូនប្រុស​របស់ខ្លួន ដែលជា​កូន​របស់​ម្ដាយ​គាត់ គាត់​ក៏​សួរថា​៖ “តើ​នេះ​ជា​ប្អូនប្រុស​ពៅ​របស់ពួកឯង​ដែល​ពួកឯង​បាន​ប្រាប់​យើង​ឬ​?”។ រួច​គាត់​និយាយថា​៖ “កូន​របស់យើង​អើយ សូមឲ្យ​ព្រះ​មេត្តា​ដល់​ឯង​ចុះ”។


ពួកគេ​តបថា​៖ “បុរស​នោះ​សាកសួរយ៉ាងលម្អិត​អំពី​ពួកយើង និង​អំពី​ក្រុមគ្រួសារ​របស់ពួកយើង​ថា​: ‘តើ​ឪពុក​របស់ពួកឯង​នៅ​រស់​ឬទេ​? តើ​ពួកឯង​មាន​ប្អូនប្រុស​ឯទៀត​ឬទេ​?’។ ដូច្នេះ ពួកយើង​ក៏​ប្រាប់​លោក​តាម​សំណួរ​ទាំងនេះ​។ តើ​ពួកយើង​អាច​ដឹងច្បាស់​យ៉ាងដូចម្ដេច​ថា លោក​នឹង​និយាយថា​: ‘ចូរ​នាំ​ប្អូនប្រុស​របស់ពួកឯង​ចុះមក’ នោះ​?”។


ពេលនោះ យើងខ្ញុំ​បាន​ឆ្លើយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘យើងខ្ញុំ​មាន​ឪពុក​ចំណាស់​ម្នាក់ និង​កូន​ពៅ​ដែលកើតមកក្នុង​វ័យជរា​របស់គាត់​។ បងប្រុស​របស់វា​បាន​ស្លាប់​ហើយ ហើយ​ក្នុងចំណោម​កូនដែលកើតពី​ម្ដាយ​របស់វា នៅសល់​តែ​វា​ម្នាក់ឯងប៉ុណ្ណោះ ដូច្នេះ​ឪពុក​របស់វា​ស្រឡាញ់​វា​ណាស់’។


ម្នាក់​បាន​ចាកចេញ​ពី​យើង ហើយ​យើង​គិតថា​វា​ប្រាកដជា​ត្រូវសត្វហែកស៊ី​មែន​។ រហូតដល់​សព្វថ្ងៃ យើង​មិន​បាន​ឃើញ​វា​ទេ​។


ពួកគេ​ប្រាប់​គាត់​ថា​៖ “យ៉ូសែប​នៅរស់​នៅឡើយ ហើយ​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល”។ ចិត្ត​របស់គាត់​ក៏​ស្រឡាំងកាំង ពីព្រោះ​គាត់​មិន​ជឿ​ពួកគេ​ទេ​។


នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។


“មាន​ឮ​សំឡេង​ពី​រ៉ាម៉ា ជា​សំឡេង​ទំនួញ ​និង​សំឡេង​ទុក្ខព្រួយ​យ៉ាងខ្លាំង​។ រ៉ាជែល​កំពុង​យំសោក​នឹង​កូន​ៗ​របស់​នាង នាង​មិន​ព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដ្បិត​ពួកគេ​មិន​នៅ​ទៀត​ទេ” ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម