រួចពួកឯងត្រូវនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានបញ្ជាក់ថាពិត នោះពួកឯងមិនស្លាប់ឡើយ”។ ពួកគេក៏ធ្វើដូច្នោះ។
លោកុប្បត្តិ 44:2 - ព្រះគម្ពីរខ្មែរសាកល ចូរដាក់ពែងរបស់យើង គឺពែងប្រាក់នោះ នៅមាត់បាវរបស់អ្នកដែលក្មេងជាងគេ ព្រមទាំងប្រាក់សម្រាប់ស្រូវវិញចុះ”។ អ្នកនោះក៏ធ្វើតាមពាក្យដែលយ៉ូសែបបានប្រាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយយកពែងប្រាក់របស់ខ្ញុំ ដាក់ចូលក្នុងបាវអ្នកដែលក្មេងជាងគេនោះ ព្រមទាំងប្រាក់ថ្លៃស្រូវផង»។ អ្នកនោះក៏ធ្វើតាមបង្គាប់លោកយ៉ូសែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរដាក់ពែងប្រាក់របស់ខ្ញុំទៅក្នុងបាវរបស់ម្នាក់ដែលក្មេងជាងគេ រួមទាំងប្រាក់ទិញស្រូវនោះផង»។ បុរសនោះក៏ធ្វើតាមពាក្យដែលលោកយ៉ូសែបបង្គាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយកពែងប្រាក់របស់អញ ដាក់ចុះក្នុងមាត់បាវនៃអ្នកដែលក្មេងជាងគេនោះ ព្រមទាំងប្រាក់ជាដំឡៃស្រូវផង អ្នកនោះក៏ធ្វើតាមបង្គាប់យ៉ូសែប អាល់គីតាប ចូរដាក់ពែងប្រាក់របស់ខ្ញុំទៅក្នុងបាវរបស់ម្នាក់ដែលក្មេងជាងគេ រួមទាំងប្រាក់ទិញស្រូវនោះផង»។ បុរសនោះក៏ធ្វើតាមពាក្យដែលយូសុះបង្គាប់។ |
រួចពួកឯងត្រូវនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានបញ្ជាក់ថាពិត នោះពួកឯងមិនស្លាប់ឡើយ”។ ពួកគេក៏ធ្វើដូច្នោះ។
យ៉ូសែបបញ្ជាឲ្យគេច្រកស្រូវឲ្យពេញបាវរបស់ពួកគេ ហើយឲ្យដាក់ប្រាក់របស់ពួកគេម្នាក់ៗទៅក្នុងបាវរបស់ពួកគេវិញ ព្រមទាំងឲ្យស្បៀងអាហារដល់ពួកគេសម្រាប់ការធ្វើដំណើរផង នោះគេធ្វើដូច្នោះដល់ពួកគេ។
គេរៀបឲ្យយ៉ូសែបដោយឡែក រៀបឲ្យពួកគេដោយឡែក ហើយរៀបឲ្យពួកជនជាតិអេហ្ស៊ីបដែលហូបជាមួយយ៉ូសែបដោយឡែក ពីព្រោះជនជាតិអេហ្ស៊ីបមិនអាចហូបអាហារជាមួយជនជាតិហេព្រើរបានឡើយ ដ្បិតការនេះជាការគួរឲ្យស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប។
យ៉ូសែបបញ្ជាអ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះ តាមដែលពួកគេអាចយកទៅបាន ព្រមទាំងដាក់ប្រាក់ម្នាក់ៗនៅមាត់បាវរបស់ពួកគេវិញចុះ។
អ្នកគ្រប់គ្រងផ្ទះបានឆែកឆេរ ចាប់ផ្ដើមពីអ្នកចាស់ជាងគេ ហើយចប់ត្រឹមអ្នកក្មេងជាងគេ នោះក៏រកឃើញពែងនៅក្នុងបាវរបស់បេនយ៉ាមីន។
“មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។
ខ្ញុំនិយាយដូច្នេះ មិនមែនជាការបញ្ជាទេ គឺខ្ញុំកំពុងពិសោធមើលសេចក្ដីស្រឡាញ់ដ៏ពិតត្រង់របស់អ្នករាល់គ្នាដោយចិត្តខ្នះខ្នែងរបស់អ្នកដទៃ។