ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 44:15 - ព្រះគម្ពីរខ្មែរសាកល

យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ការ​ដែល​ពួកឯង​បាន​ធ្វើ​នេះ​ជា​អ្វី​? តើ​ពួកឯង​មិន​ដឹង​ថា​មនុស្ស​ដូច​យើង​នេះ ចេះ​ទស្សទាយ​ទេ​ឬ​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទេ​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទាំង​អស់?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ូសែប​និយាយ​គំរាម​ទៅ​គេ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​អ្វី​ដូច្នេះ តើ​មិន​ដឹង​ថា មនុស្ស​យ៉ាង​អញ​ចេះ​ចាប់​យាម​ទេ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

យូសុះ​និយាយ​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍​ទាយ​ដឹង​ទាំង​អស់?»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 44:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប៊ីម្ម៉ាឡិច​ក៏​តបថា​៖ “យើង​មិន​ដឹង​ថា​អ្នកណា​បាន​ធ្វើ​រឿង​នេះ​ទេ ហើយ​អ្នក​ក៏​មិន​បាន​ប្រាប់​យើង​ដែរ ដូច្នេះ​យើង​មិន​បាន​ឮ​រហូតដល់​ថ្ងៃនេះ”។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​នឹង​ស្ត្រី​ថា​៖ “ម្ដេចក៏​នាង​ធ្វើ​ដូច្នេះ​?”។ ស្ត្រី​ទូលថា​៖ “ពស់​បាន​បញ្ឆោត​ខ្ញុំម្ចាស់ ដូច្នេះ​ខ្ញុំម្ចាស់​ក៏​ហូប”។


ប៉ុន្តែ​គាត់​បដិសេធ ហើយ​និយាយ​នឹង​ប្រពន្ធ​របស់​ម្ចាស់​គាត់​ថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​មិន​ខ្វល់ខ្វាយ​អំពី​អ្វីមួយ​ក្នុង​ផ្ទះ​ទេ ហើយ​លោក​បាន​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន មក​ក្នុង​ដៃ​របស់ខ្ញុំ​។


នោះ​ព្រះអង្គ​មានបន្ទូលថា​៖ “តើ​អ្នក​បាន​ធ្វើ​អ្វី​? សម្រែក​ឈាម​របស់​ប្អូនប្រុស​អ្នក កំពុង​ស្រែក​មកកាន់​យើង​ពី​ដី​។


យូដា​តបថា​៖ “តើ​យើងខ្ញុំ​អាច​ឆ្លើយ​អ្វី​នឹង​លោកម្ចាស់​នៃខ្ញុំ​បាន​? តើ​យើងខ្ញុំ​អាច​និយាយ​អ្វី​បាន​? តើ​យើងខ្ញុំ​អាច​បញ្ជាក់ថា​យើងខ្ញុំ​ឥតទោស​ដូចម្ដេចបាន​? ព្រះ​បាន​ទត​ឃើញ​សេចក្ដីទុច្ចរិត​របស់​បាវបម្រើ​លោកម្ចាស់​ហើយ​។ មើល៍! យើងខ្ញុំ​នឹងធ្វើជា​ទាសករ​របស់​លោកម្ចាស់ គឺ​ទាំង​យើងខ្ញុំ ទាំង​អ្នកដែល​គេ​បាន​រកឃើញ​ពែង​នោះ​នៅក្នុង​ដៃ​គាត់”។