យើងខ្ញុំទាំងអស់គ្នាជាកូនប្រុសរបស់បុរសម្នាក់ យើងខ្ញុំជាមនុស្សទៀងត្រង់ យើងខ្ញុំជាបាវបម្រើរបស់លោក មិនមែនជាអ្នកស៊ើបការណ៍ទេ”។
លោកុប្បត្តិ 43:7 - ព្រះគម្ពីរខ្មែរសាកល ពួកគេតបថា៖ “បុរសនោះសាកសួរយ៉ាងលម្អិតអំពីពួកយើង និងអំពីក្រុមគ្រួសាររបស់ពួកយើងថា: ‘តើឪពុករបស់ពួកឯងនៅរស់ឬទេ? តើពួកឯងមានប្អូនប្រុសឯទៀតឬទេ?’។ ដូច្នេះ ពួកយើងក៏ប្រាប់លោកតាមសំណួរទាំងនេះ។ តើពួកយើងអាចដឹងច្បាស់យ៉ាងដូចម្ដេចថា លោកនឹងនិយាយថា: ‘ចូរនាំប្អូនប្រុសរបស់ពួកឯងចុះមក’ នោះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេឆ្លើយថា៖ «លោកនោះបានសាកសួរយើងខ្ញុំល្អិតល្អន់ណាស់ អំពីយើងខ្ញុំ និងញាតិសន្តានរបស់យើងថា "តើឪពុកឯងរាល់គ្នានៅរស់ទេឬ? តើមានប្អូនម្នាក់ទៀតឬទេ?" យើងខ្ញុំក៏បានរៀបរាប់ប្រាប់លោកតាមសំណួររបស់លោក។ ធ្វើដូចម្ដេចឲ្យពួកយើងដឹងបានថា លោកនោះនឹងប្រាប់ឲ្យយើងនាំប្អូនចុះទៅដូច្នេះ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេតបវិញថា៖ «លោកបានជំរិតសួរចម្លើយពួកកូន ឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្ដានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់លោក។ ពួកកូនមិននឹកស្មានថា លោកនឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឆ្លើយថា អ្នកនោះបានសាកសួរយើងខ្ញុំយ៉ាងល្អិតណាស់ ពីដំណើរយើងខ្ញុំ នឹងញាតិសន្តាននៃយើងខ្ញុំថា តើឪពុកឯងរាល់គ្នានៅរស់ទេឬ តើមានប្អូន១ទៀតឬទេ យើងខ្ញុំក៏បានជំរាបលោកតាមពាក្យទាំងនោះទៅ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានដឹងថា លោកនឹងប្រាប់ឲ្យនាំប្អូនយើងចុះទៅដូច្នេះ អាល់គីតាប ពួកគេតបវិញថា៖ «គាត់បានជំរឹតសួរចម្លើយពួកកូនឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្តានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់គាត់។ ពួកកូនមិននឹកស្មានថា គាត់នឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។ |
យើងខ្ញុំទាំងអស់គ្នាជាកូនប្រុសរបស់បុរសម្នាក់ យើងខ្ញុំជាមនុស្សទៀងត្រង់ យើងខ្ញុំជាបាវបម្រើរបស់លោក មិនមែនជាអ្នកស៊ើបការណ៍ទេ”។
ពួកគេតបថា៖ “យើងខ្ញុំជាបាវបម្រើរបស់លោក មានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់បុរសម្នាក់នៅដែនដីកាណាន។ មើល៍! សព្វថ្ងៃកូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ រីឯម្នាក់ទៀត មិនមានគាត់ទៀតទេ”។
គាត់ក៏សួរសុខទុក្ខពួកគេ ហើយនិយាយថា៖ “តើបុរសចំណាស់ជាឪពុករបស់ពួកឯងដែលពួកឯងបានប្រាប់នោះ សុខសប្បាយទេ? តើគាត់នៅតែនៅរស់ឬ?”។
ប៉ុន្តែយូដាតបនឹងគាត់ថា៖ “បុរសនោះបានព្រមានពួកយើងយ៉ាងម៉ឺងម៉ាត់ថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’។
អ៊ីស្រាអែលនិយាយថា៖ “ហេតុអ្វីបានជាពួកឯងធ្វើទុក្ខយើងដោយប្រាប់បុរសនោះថា ពួកឯងមានប្អូនប្រុសម្នាក់ទៀតដូច្នេះ?”។
លោកម្ចាស់នៃខ្ញុំបានសួរពួកបាវបម្រើរបស់លោកថា: ‘តើពួកឯងមានឪពុក ឬប្អូនប្រុសឬទេ?’។