Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:3 - ព្រះគម្ពីរខ្មែរសាកល

3 ប៉ុន្តែ​យូដា​តប​នឹង​គាត់​ថា​៖ “បុរស​នោះ​បាន​ព្រមាន​ពួកយើង​យ៉ាងម៉ឺងម៉ាត់​ថា​: ‘ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ឡើយ លុះត្រាតែ​ប្អូនប្រុស​របស់ពួកឯង​មក​ជាមួយ​ពួកឯង’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្ដែ យូដា​តប​ទៅ​ឪពុក​ថា៖ «លោក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា "ឯង​រាល់​គ្នានឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ លើក​តែ​ប្អូន​របស់​ឯង​មក​ជា‌មួយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​យូដា​តប​ថា៖ «លោក​នោះ​បាន​ប្រាប់​កូនៗ​យ៉ាង​ច្បាស់​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ នោះ​កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​យូដា​ឆ្លើយ​ទៅ​ឪពុក​ថា អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា ឯង​រាល់​គ្នា​នឹង​ខាន​ឃើញ​មុខ​អញ​ទៀត លើក​តែ​ប្អូន​ឯង​មក​ជា​មួយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 យូដា​តប​ថា៖ «អ្នក​នោះ​បាន​ប្រាប់​កូនៗ​យ៉ាង​ច្បាស់​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ​នោះ កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ពួកគេ​បាន​ហូប​ស្រូវ​ដែល​យកមក​ពី​អេហ្ស៊ីប​អស់​ហើយ ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​ខ្លះ​សម្រាប់​ពួកយើង​មក”។


បើសិន​លោកឪពុក​ព្រម​ឲ្យ​ប្អូនប្រុស​ទៅ​ជាមួយ​ពួកយើង ពួកយើង​នឹង​ចុះទៅ​ទិញ​ស្បៀងអាហារ​សម្រាប់​លោកឪពុក​។


ប៉ុន្តែ​បើសិន​លោកឪពុក​មិន​ឲ្យទៅ​ទេ ពួកយើង​ក៏មិន​ចុះទៅ​ដែរ ដ្បិត​បុរស​នោះ​បាន​និយាយ​នឹង​ពួកយើង​ថា​: ‘ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ឡើយ លុះត្រាតែ​ប្អូនប្រុស​របស់ពួកឯង​មក​ជាមួយ​ពួកឯង’”។


ប៉ុន្តែ​លោក​មានប្រសាសន៍​នឹង​បាវបម្រើ​របស់លោក​ថា​: ‘ប្រសិនបើ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មិន​ចុះមក​ជាមួយ​ពួកឯង​ទេ ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ទៀត​ឡើយ’។


“ឥឡូវនេះ មើល៍! ខ្ញុំ​ដឹង​ថា​អ្នករាល់គ្នា​នឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀតឡើយ គឺ​អ្នក​ទាំងអស់គ្នា​ដែល​ខ្ញុំ​ដើរចុះឡើង​ប្រកាស​អាណាចក្រ​របស់ព្រះ​ដល់​នោះ​!


ពួកគេ​ឈឺផ្សាក្នុងចិត្ត ជាពិសេស​ចំពោះ​ពាក្យ​ដែល​ប៉ូល​និយាយ​ថា ពួកគេ​នឹង​មិន​ឃើញ​មុខ​គាត់​ទៀតឡើយ​។ បន្ទាប់មក ពួកគេ​ជូនដំណើរ​គាត់​ទៅដល់​សំពៅ៕


យើង​បាន​ឃើញជាប្រាកដ​នូវ​ទុក្ខលំបាក​របស់​ប្រជារាស្ត្រ​យើង​នៅ​អេហ្ស៊ីប និង​បាន​ឮ​សំឡេងថ្ងូរ​របស់​ពួកគេ​ហើយ ដូច្នេះ​យើង​បាន​ចុះមក​រំដោះ​ពួកគេ​។ ឥឡូវនេះ មក៍! យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​អេហ្ស៊ីប’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម