ពួកឯងនឹងត្រូវបានពិសោធដោយការនេះ គឺដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងនឹងចេញពីទីនេះមិនបានឡើយ លុះត្រាតែប្អូនប្រុសពៅរបស់ពួកឯងមកដល់ទីនេះសិន។
លោកុប្បត្តិ 43:5 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែបើសិនលោកឪពុកមិនឲ្យទៅទេ ពួកយើងក៏មិនចុះទៅដែរ ដ្បិតបុរសនោះបាននិយាយនឹងពួកយើងថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ យើងខ្ញុំនឹងមិនចុះទៅឡើយ ដ្បិតលោកនោះបានប្រាប់យើងខ្ញុំថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតលោកនោះមានប្រសាសន៍ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ នោះយើងខ្ញុំក៏មិនចុះទៅដែរ ពីព្រោះអ្នកនោះបានប្រាប់យើងខ្ញុំថា ឯងរាល់គ្នាលែងបានឃើញមុខអញទៀតហើយ លើកតែប្អូនឯងមកជាមួយ អាល់គីតាប ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតអ្នកនោះនិយាយថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។ |
ពួកឯងនឹងត្រូវបានពិសោធដោយការនេះ គឺដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងនឹងចេញពីទីនេះមិនបានឡើយ លុះត្រាតែប្អូនប្រុសពៅរបស់ពួកឯងមកដល់ទីនេះសិន។
រួចពួកឯងត្រូវនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានបញ្ជាក់ថាពិត នោះពួកឯងមិនស្លាប់ឡើយ”។ ពួកគេក៏ធ្វើដូច្នោះ។
ប៉ុន្តែយ៉ាកុបនិយាយថា៖ “កូនប្រុសរបស់យើងចុះទៅជាមួយពួកឯងមិនបានឡើយ ដ្បិតបងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាប៉ុណ្ណោះ។ បើសិនវាជួបគ្រោះថ្នាក់តាមផ្លូវដែលពួកឯងទៅ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ”៕
ប៉ុន្តែយូដាតបនឹងគាត់ថា៖ “បុរសនោះបានព្រមានពួកយើងយ៉ាងម៉ឺងម៉ាត់ថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’។
បើសិនលោកឪពុកព្រមឲ្យប្អូនប្រុសទៅជាមួយពួកយើង ពួកយើងនឹងចុះទៅទិញស្បៀងអាហារសម្រាប់លោកឪពុក។
អ៊ីស្រាអែលនិយាយថា៖ “ហេតុអ្វីបានជាពួកឯងធ្វើទុក្ខយើងដោយប្រាប់បុរសនោះថា ពួកឯងមានប្អូនប្រុសម្នាក់ទៀតដូច្នេះ?”។
ប៉ុន្តែលោកមានប្រសាសន៍នឹងបាវបម្រើរបស់លោកថា: ‘ប្រសិនបើប្អូនប្រុសពៅរបស់ពួកឯងមិនចុះមកជាមួយពួកឯងទេ ពួកឯងនឹងមិនឃើញមុខយើងទៀតឡើយ’។
ក្រោយមក ឪពុករបស់យើងខ្ញុំប្រាប់ថា: ‘ចូរត្រឡប់ទៅទិញស្បៀងអាហារបន្តិចសម្រាប់ពួកយើងមក’។
ប៉ុន្តែយើងខ្ញុំឆ្លើយថា: ‘ពួកយើងមិនអាចចុះទៅបានឡើយ ទាល់តែប្អូនប្រុសពៅទៅជាមួយពួកយើង ទើបពួកយើងទៅបាន ពីព្រោះពួកយើងមិនអាចឃើញមុខបុរសនោះបានឡើយ ប្រសិនបើប្អូនប្រុសពៅរបស់ពួកយើងមិនទៅជាមួយពួកយើង’។