Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:26 - ព្រះគម្ពីរខ្មែរសាកល

26 ប៉ុន្តែ​យើងខ្ញុំ​ឆ្លើយថា​: ‘ពួកយើង​មិនអាច​ចុះទៅ​បានឡើយ ទាល់តែ​ប្អូនប្រុស​ពៅ​ទៅ​ជាមួយ​ពួកយើង ទើប​ពួកយើង​ទៅ​បាន ពីព្រោះ​ពួកយើង​មិនអាច​ឃើញ​មុខ​បុរស​នោះ​បានឡើយ ប្រសិនបើ​ប្អូនប្រុស​ពៅ​របស់ពួកយើង​មិន​ទៅ​ជាមួយ​ពួកយើង’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 យើង​ខ្ញុំ​បាន​ប្រកែក​ថា "យើង​ខ្ញុំ​មិន​អាច​ចុះ​ទៅ​បាន​ទេ ទាល់​តែអា​ពៅ​បាន​ទៅ​ជា‌មួយ នោះ​ទើប​យើង​ខ្ញុំ​ទៅ​បាន ដ្បិត​យើង​ខ្ញុំ​មិន​អាច​ជួប​មុខ​លោក​នោះ​បាន​ទេ លុះ​ត្រា​តែ​មាន​ប្អូន​ពៅ​ទៅ​ជា‌មួយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 យើង​ខ្ញុំ​តប​វិញ​ថា “កូនៗ​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​អា​ពៅ​ទៅ​ជា​មួយ ទើប​កូនៗ​ទៅ​បាន ដ្បិត​កូនៗ​អាច​ជួប​មុខ​លោក​នោះ​បាន លុះ​ត្រា​ណា​តែ​មាន​ប្អូន​ទៅ​ជា​មួយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 តែ​យើង​ខ្ញុំ​បាន​ប្រកែក​ថា យើង​ខ្ញុំ​ទៅ​ពុំ​បាន​ទេ បើ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ នោះ​ទើប​យើង​ខ្ញុំ​នឹង​ទៅ​បាន ដ្បិត​យើង​ខ្ញុំ​នឹង​ឃើញ​មុខ​លោក​នោះ​មិន​បាន​ទេ លើក​តែ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

26 យើង​ខ្ញុំ​តប​វិញ​ថា “កូនៗ​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​អា​ពៅ​ទៅ​ជា​មួយ​ទើប​កូនៗ​ទៅ​បាន ដ្បិត​កូនៗ​អាច​ជួប​មុខ​អ្នក​នោះ​បាន លុះ​ត្រា​ណា​តែ​មាន​ប្អូន​ទៅ​ជា​មួយ”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកឯង​នឹង​ត្រូវបាន​ពិសោធ​ដោយ​ការនេះ គឺដោយនូវ​ព្រះជន្ម​របស់​ផារ៉ោន ពួកឯង​នឹង​ចេញ​ពី​ទីនេះ​មិនបានឡើយ លុះត្រាតែ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មកដល់​ទីនេះ​សិន​។


អ្នកគ្រប់គ្រងផ្ទះ​បាន​ឆែកឆេរ ចាប់ផ្ដើម​ពី​អ្នក​ចាស់ជាងគេ ហើយ​ចប់​ត្រឹម​អ្នក​ក្មេងជាងគេ នោះក៏​រកឃើញ​ពែង​នៅក្នុង​បាវ​របស់​បេនយ៉ាមីន​។


ក្រោយមក ឪពុក​របស់យើងខ្ញុំ​ប្រាប់ថា​: ‘ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​បន្តិច​សម្រាប់​ពួកយើង​មក’។


ឪពុក​របស់ខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក បាន​និយាយ​នឹង​យើងខ្ញុំ​ថា​: ‘ពួកឯង​ដឹង​ហើយ​ថា ប្រពន្ធ​របស់យើង​បាន​បង្កើត​កូនប្រុស​ពីរ​នាក់​ឲ្យ​យើង​។


អ្នកនោះ​ក៏​តប​ពី​ក្នុង​ផ្ទះ​ថា​: ‘កុំ​រំខាន​ខ្ញុំ​អី ទ្វារ​បាន​បិទ​ហើយ កូន​ៗ​របស់ខ្ញុំ​ក៏​ដេក​លើ​គ្រែ​ជាមួយ​ខ្ញុំ​ដែរ ខ្ញុំ​មិនអាច​ក្រោកទៅ​យក​អ្វី​ឲ្យ​ឯង​បានទេ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម