Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:25 - ព្រះគម្ពីរខ្មែរសាកល

25 ក្រោយមក ឪពុក​របស់យើងខ្ញុំ​ប្រាប់ថា​: ‘ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​បន្តិច​សម្រាប់​ពួកយើង​មក’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា "ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សម្រាប់​ពួក​យើង​ទៀតមក"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ឪពុក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “ចូរ​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​សម្រាប់​ក្រុម​គ្រួសារ​យើង​មក”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សំរាប់​យើង​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ឪពុក​និយាយ​មក​យើង​ខ្ញុំ​ថា “ចូរ​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​សម្រាប់​ក្រុម​គ្រួសារ​យើង​មក”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:25
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ពួកគេ​បាន​ហូប​ស្រូវ​ដែល​យកមក​ពី​អេហ្ស៊ីប​អស់​ហើយ ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​ខ្លះ​សម្រាប់​ពួកយើង​មក”។


ប៉ុន្តែ​បើសិន​លោកឪពុក​មិន​ឲ្យទៅ​ទេ ពួកយើង​ក៏មិន​ចុះទៅ​ដែរ ដ្បិត​បុរស​នោះ​បាន​និយាយ​នឹង​ពួកយើង​ថា​: ‘ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ឡើយ លុះត្រាតែ​ប្អូនប្រុស​របស់ពួកឯង​មក​ជាមួយ​ពួកឯង’”។


“នៅពេល​យើងខ្ញុំ​បាន​ឡើងទៅ​ដល់​ឪពុក​របស់ខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក យើងខ្ញុំ​ក៏​ប្រាប់​គាត់​តាម​ពាក្យ​របស់​លោកម្ចាស់​នៃខ្ញុំ​។


ប៉ុន្តែ​យើងខ្ញុំ​ឆ្លើយថា​: ‘ពួកយើង​មិនអាច​ចុះទៅ​បានឡើយ ទាល់តែ​ប្អូនប្រុស​ពៅ​ទៅ​ជាមួយ​ពួកយើង ទើប​ពួកយើង​ទៅ​បាន ពីព្រោះ​ពួកយើង​មិនអាច​ឃើញ​មុខ​បុរស​នោះ​បានឡើយ ប្រសិនបើ​ប្អូនប្រុស​ពៅ​របស់ពួកយើង​មិន​ទៅ​ជាមួយ​ពួកយើង’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម