គ្រានោះ មានទុរ្ភិក្សនៅក្នុងស្រុកនោះ។ អាប់រ៉ាមក៏ចុះទៅអេហ្ស៊ីបដើម្បីរស់នៅបណ្ដោះអាសន្ននៅទីនោះ ពីព្រោះទុរ្ភិក្សនៅស្រុកនោះធ្ងន់ធ្ងរណាស់។
លោកុប្បត្តិ 43:1 - ព្រះគម្ពីរខ្មែរសាកល ទុរ្ភិក្សនៅស្រុកនោះធ្ងន់ធ្ងរណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ អំណត់នៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុរ្ភិក្សកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអំណត់អត់នៅក្នុងស្រុកនោះក៏ខ្លាំងណាស់ អាល់គីតាប ទុរ្ភិក្សកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ |
គ្រានោះ មានទុរ្ភិក្សនៅក្នុងស្រុកនោះ។ អាប់រ៉ាមក៏ចុះទៅអេហ្ស៊ីបដើម្បីរស់នៅបណ្ដោះអាសន្ននៅទីនោះ ពីព្រោះទុរ្ភិក្សនៅស្រុកនោះធ្ងន់ធ្ងរណាស់។
ព្រះយេហូវ៉ាមានបន្ទូលនឹងអ័ប្រាហាំថា៖ “ហេតុអ្វីបានជាសារ៉ាសើចដូច្នេះ ហើយពោលថា: ‘ខ្ញុំចាស់ហើយ តើខ្ញុំពិតជានឹងបង្កើតកូនមែនឬ?’
នៅសម័យនោះ មានទុរ្ភិក្សនៅក្នុងទឹកដីនោះ ក្រៅពីទុរ្ភិក្សលើកមុនដែលមាននៅជំនាន់របស់អ័ប្រាហាំ។ ដូច្នេះ អ៊ីសាកក៏ទៅឯអ័ប៊ីម្ម៉ាឡិចស្ដេចនៃភីលីស្ទីននៅកេរ៉ារ។
គឺយ៉ាងនេះឯងដែលពួកកូនប្រុសរបស់អ៊ីស្រាអែលបានមកទិញស្រូវ ក្នុងចំណោមពួកអ្នកដទៃទៀតដែលមក ដ្បិតមានទុរ្ភិក្សនៅក្នុងដែនដីកាណានដែរ។
នៅពេលពួកគេបានហូបស្រូវដែលយកមកពីអេហ្ស៊ីបអស់ហើយ ឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “ចូរត្រឡប់ទៅទិញស្បៀងអាហារខ្លះសម្រាប់ពួកយើងមក”។
ពួកគេទូលផារ៉ោនទៀតថា៖ “យើងខ្ញុំបានមក ដើម្បីរស់នៅបណ្ដោះអាសន្នក្នុងស្រុកនេះ ពីព្រោះគ្មានវាលស្មៅសម្រាប់ហ្វូងចៀមរបស់បាវបម្រើព្រះករុណាទេ ដ្បិតទុរ្ភិក្សនៅដែនដីកាណានធ្ងន់ធ្ងរណាស់ ដូច្នេះឥឡូវនេះ សូមឲ្យបាវបម្រើរបស់ព្រះករុណារស់នៅក្នុងស្រុកកូសែនផង”។