Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:13 - ព្រះគម្ពីរខ្មែរសាកល

13 ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “ហេតុអ្វីបានជា​សារ៉ា​សើច​ដូច្នេះ ហើយ​ពោលថា​: ‘ខ្ញុំ​ចាស់​ហើយ តើ​ខ្ញុំ​ពិតជា​នឹង​បង្កើត​កូន​មែន​ឬ​?’

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ ហើយ​ថា "ដែល​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​សារ៉ា​សើច ទាំង​ពោល​ថា “តើ​ខ្ញុំ​ដែល​ចាស់​ណាស់​ហើយ អាច​នឹង​មាន​កូន​ទៅ​កើត​ឬ?”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ថា ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ​ថា ដែល​ចាស់​ប៉ុណ្ណោះ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អ៊ីព្រហ៊ីម​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​សារ៉ា​សើច ទាំង​ពោល​ថា “តើ​ខ្ញុំ​ដែល​ចាស់​ណាស់​ហើយ អាច​នឹង​មាន​កូន​ទៅ​កើត​ឬ”

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សារ៉ា​សើច​នឹង​ខ្លួនឯង​ថា​៖ “ខ្ញុំ​ចាស់ជរា​ហើយ ហើយ​លោកម្ចាស់​របស់ខ្ញុំ​ក៏​ចាស់ជរា​ដែរ តើ​ខ្ញុំ​នៅតែ​មាន​តម្រេក​ទៀត​ឬ​?”។


តើ​មាន​អ្វី​ដែល​ពិបាក​ពេក​សម្រាប់​ព្រះយេហូវ៉ា​ឬ​? ដល់​ពេលកំណត់ យើង​នឹង​ត្រឡប់មក​ឯ​អ្នក​វិញ ហើយ​ឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់”។


សារ៉ា​ពោលថា​៖ “ព្រះ​បាន​ធ្វើឲ្យ​ខ្ញុំ​សើច​ហើយ មនុស្ស​ទាំងអស់​ដែល​ឮ​នឹង​សើច​ជាមួយ​ខ្ញុំ​ដែរ”។


នាង​ពោល​ទៀត​ថា​៖ “តើ​នរណា​បាន​និយាយ​នឹង​អ័ប្រាហាំ​ថា​សារ៉ា​នឹង​បំបៅ​កូន​? ប៉ុន្តែ​ខ្ញុំ​បាន​បង្កើត​កូនប្រុស​ម្នាក់​ក្នុង​វ័យជរា​របស់គាត់”។


ហើយ​ពីព្រោះ​ព្រះអង្គ​មិន​ចាំបាច់​ឲ្យ​អ្នកណា​ធ្វើបន្ទាល់​អំពី​មនុស្ស​ទេ ដ្បិត​ព្រះអង្គផ្ទាល់​ឈ្វេងយល់​នូវ​អ្វី​ដែល​មាន​នៅក្នុង​មនុស្ស​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម