ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:19 - ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ពួកឯង​ជា​មនុស្ស​ទៀងត្រង់​មែន ចូរឲ្យ​បងប្អូន​ម្នាក់​របស់ពួកឯង​នៅ​ជាប់ឃុំឃាំង​ក្នុង​គុក ហើយ​ឲ្យ​អ្នកឯទៀត​យក​ស្រូវ​ទៅវិញ សម្រាប់​អ្នកផ្ទះ​របស់ពួកឯង​ដែលកំពុង​អត់ឃ្លាន​នោះ​ចុះ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​របស់​ពួក​ឯង ឲ្យ​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​គុក​នេះ​សិន ហើយ​អ្នក​ឯ​ទៀត​ៗ​ត្រូវ​យក​ស្រូវ​ទៅ​ឲ្យ​អ្នក​ផ្ទះ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ឯង​រាល់​គ្នា​ពិត​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​របស់​ពួក​ឯង ឲ្យ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ​សិន រីឯ​អ្នក​ឯ​ទៀតៗ​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន នោះ​ចូរ​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នៅ​ជាប់​ចំណង​ក្នុង​គុក​នេះ​សិន តែ​ឯង​រាល់​គ្នា​ឯ​ទៀត​ត្រូវ​នាំ​យក​ស្រូវ​ទៅ​ឲ្យ​ពួក​ផ្ទះ​ឯង​ដែល​អត់​ចុះ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អ្នក​រាល់​គ្នា​ពិត​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​នរណា​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​របស់​ពួក​ឯង ឲ្យ​ជាប់​ឃុំ​ឃាំង​នៅ​ទី​នេះ​សិន រីឯ​អ្នក​ឯ​ទៀតៗ ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ដាក់​ពួកគេ​ក្នុង​ទីឃុំឃាំង នៅក្នុង​ផ្ទះ​របស់​មេបញ្ជាការ​កងរក្សាអង្គ ជា​គុក​ដែល​យ៉ូសែប​ជាប់ឃុំឃាំង​នៅ​ទីនោះ​។


ពេលនោះ ទុរ្ភិក្ស​បាន​រាលដាល​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ យ៉ូសែប​ក៏​បើក​ជង្រុក​ទាំងអស់​នៅក្នុង​ទីក្រុងនានា ហើយ​លក់ស្រូវ​ឲ្យ​ជនជាតិអេហ្ស៊ីប ពីព្រោះ​ទុរ្ភិក្ស​ក្នុង​ដែនដី​អេហ្ស៊ីប​ធ្ងន់ធ្ងរ​ណាស់​។


យើងខ្ញុំ​ទាំងអស់គ្នា​ជា​កូនប្រុស​របស់​បុរស​ម្នាក់ យើងខ្ញុំ​ជា​មនុស្ស​ទៀងត្រង់ យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ”។


លុះដល់​ថ្ងៃ​ទីបី យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ធ្វើ​ដូច្នេះ ហើយ​មានជីវិតរស់​ចុះ ដ្បិត​យើង​កោតខ្លាច​ព្រះ​។


រួច​ពួកឯង​ត្រូវ​នាំ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មក​ជួប​យើង ដើម្បីឲ្យ​ពាក្យសម្ដី​របស់ពួកឯង​ត្រូវបាន​បញ្ជាក់ថាពិត នោះ​ពួកឯង​មិន​ស្លាប់​ឡើយ”។ ពួកគេ​ក៏​ធ្វើ​ដូច្នោះ​។


ពួកគេ​ក៏​លើក​ស្រូវ​ដាក់​លើ​លា​របស់ពួកគេ ហើយ​ចេញដំណើរ​ពី​ទីនោះ​។


បុរស​ដែលជា​ចៅហ្វាយ​នៅ​ស្រុក​នោះ ក៏​និយាយ​នឹង​ពួកយើង​ថា​: ‘ដោយ​ការនេះ យើង​នឹង​ដឹង​ថា​ពួកឯង​ជា​មនុស្ស​ទៀងត្រង់ គឺ​ចូរ​ទុក​បងប្អូន​ម្នាក់​របស់ពួកឯង​ឲ្យ​នៅជាមួយ​យើង ហើយ​ឲ្យ​អ្នកឯទៀត​យក​ស្រូវ​ទៅវិញ សម្រាប់​អ្នកផ្ទះ​របស់ពួកឯង​ដែលកំពុង​អត់ឃ្លាន​នោះ​ចុះ​!


យ៉ូសែប​ផ្ញើ​ទៅ​ឪពុក​របស់គាត់​យ៉ាងដូច្នេះ គឺ​លាឈ្មោល​ដប់​ក្បាល​ដែល​ផ្ទុក​របស់ល្អបំផុត​ពី​អេហ្ស៊ីប និង​លាញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ និង​នំប៉័ង ព្រមទាំង​ស្បៀងអាហារ​សម្រាប់​ឪពុក​របស់គាត់​មក​តាម​ផ្លូវ​។


ប៉ុន្តែ​នេះ​ជា​ប្រជាជន​ដែល​ត្រូវគេ​ប្លន់ និង​រឹបជាន់យក​; ពួកគេ​ទាំងអស់គ្នា​ជាប់អន្ទាក់​នៅក្នុង​រូង ហើយ​ត្រូវបាន​លាក់ទុក​ក្នុង​ទីឃុំឃាំង​; ពួកគេ​បាន​ទៅជា​រំពា គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ ក៏​បាន​ទៅជា​ជ័យភណ្ឌ​ដែល​គ្មានអ្នកណា​ថា​៖ “ចូរ​ប្រគល់ទៅវិញ” នោះ​ឡើយ​។


ដើម្បី​បើក​ភ្នែក​មនុស្ស​ខ្វាក់ ដើម្បី​នាំ​អ្នកទោស​ចេញ​ពី​គុក និង​នាំ​ពួកអ្នកដែល​អង្គុយ​ក្នុង​សេចក្ដីងងឹត​ចេញ​ពី​ទីឃុំឃាំង​។