Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:26 - ព្រះគម្ពីរខ្មែរសាកល

26 ពួកគេ​ក៏​លើក​ស្រូវ​ដាក់​លើ​លា​របស់ពួកគេ ហើយ​ចេញដំណើរ​ពី​ទីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 បន្ទាប់​មក គេ​បាន​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា ហើយ​ចេញ​ដំណើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 គេ​ផ្ទុក​ស្រូវ​លើ​លា​ចេញ​ពី​នោះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:26
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​ពួកឯង​ជា​មនុស្ស​ទៀងត្រង់​មែន ចូរឲ្យ​បងប្អូន​ម្នាក់​របស់ពួកឯង​នៅ​ជាប់ឃុំឃាំង​ក្នុង​គុក ហើយ​ឲ្យ​អ្នកឯទៀត​យក​ស្រូវ​ទៅវិញ សម្រាប់​អ្នកផ្ទះ​របស់ពួកឯង​ដែលកំពុង​អត់ឃ្លាន​នោះ​ចុះ​!


រួច​ពួកឯង​ត្រូវ​នាំ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មក​ជួប​យើង ដើម្បីឲ្យ​ពាក្យសម្ដី​របស់ពួកឯង​ត្រូវបាន​បញ្ជាក់ថាពិត នោះ​ពួកឯង​មិន​ស្លាប់​ឡើយ”។ ពួកគេ​ក៏​ធ្វើ​ដូច្នោះ​។


យ៉ូសែប​បញ្ជា​ឲ្យ​គេ​ច្រក​ស្រូវ​ឲ្យពេញ​បាវ​របស់ពួកគេ ហើយ​ឲ្យ​ដាក់​ប្រាក់​របស់ពួកគេ​ម្នាក់ៗ​ទៅក្នុង​បាវ​របស់ពួកគេ​វិញ ព្រមទាំង​ឲ្យ​ស្បៀងអាហារ​ដល់​ពួកគេ​សម្រាប់​ការធ្វើដំណើរ​ផង នោះ​គេ​ធ្វើ​ដូច្នោះ​ដល់​ពួកគេ​។


កាល​នៅ​កន្លែងសំណាក់ ម្នាក់​ក្នុងពួកគេ​បាន​បើក​បាវ​របស់ខ្លួន​ដើម្បី​ដាក់​ចំណី​ឲ្យ​លា​របស់ខ្លួន នោះ​គាត់​ឃើញ​ប្រាក់​របស់ខ្លួន ហើយ​មើល៍! វា​នៅ​មាត់​បាវ​របស់ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម