លោកុប្បត្តិ 42:33 - ព្រះគម្ពីរខ្មែរសាកល33 បុរសដែលជាចៅហ្វាយនៅស្រុកនោះ ក៏និយាយនឹងពួកយើងថា: ‘ដោយការនេះ យើងនឹងដឹងថាពួកឯងជាមនុស្សទៀងត្រង់ គឺចូរទុកបងប្អូនម្នាក់របស់ពួកឯងឲ្យនៅជាមួយយើង ហើយឲ្យអ្នកឯទៀតយកស្រូវទៅវិញ សម្រាប់អ្នកផ្ទះរបស់ពួកឯងដែលកំពុងអត់ឃ្លាននោះចុះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ពេលនោះ លោកដែលជាចៅហ្វាយនៃស្រុកនោះ មានប្រសាសន៍មកយើងខ្ញុំថា "ធ្វើយ៉ាងនេះទើបខ្ញុំដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់ គឺត្រូវទុកបងប្អូនពួកឯងម្នាក់ឲ្យនៅជាមួយខ្ញុំ រួចយកស្រូវសម្រាប់ក្រុមគ្រួសារឯងរាល់គ្នាដែលអត់ឃ្លាននោះ ហើយចេញទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 លោកដែលគ្រប់គ្រងលើស្រុកអេស៊ីបនោះ មានប្រសាសន៍មកពួកកូនវិញថា “តោងធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំដឹងថា ឯងរាល់គ្នាពិតជានិយាយត្រង់មែនឬយ៉ាងណា គឺទុកម្នាក់ឲ្យនៅទីនេះជាមួយខ្ញុំសិន ហើយអ្នកឯទៀតៗយកស្រូវតាមសេចក្ដីត្រូវការរបស់គ្រួសារ ដែលកំពុងអត់ឃ្លាន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 តែអ្នកដែលជាចៅហ្វាយនៃស្រុកនោះ លោកនិយាយមកយើងខ្ញុំថា គឺយ៉ាងនេះដែលអញនឹងដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវឲ្យទុកបងប្អូនឯងម្នាក់នៅនឹងអញសិន រួចនាំយកស្រូវសំរាប់ពួកគ្រួឯងរាល់គ្នាដែលអត់នោះចេញទៅចុះ សូមមើលជំពូកអាល់គីតាប33 អ្នកដែលគ្រប់គ្រងលើស្រុកអេស៊ីបនោះ និយាយមកពួកកូនវិញថា “តោងធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំដឹងថា អ្នករាល់គ្នាពិតជានិយាយត្រង់មែនឬយ៉ាងណា គឺទុកម្នាក់ឲ្យនៅទីនេះជាមួយខ្ញុំសិន ហើយ អ្នកឯទៀតៗយកស្រូវតាមសេចក្តីត្រូវការរបស់គ្រួសារ ដែលកំពុងអត់ឃ្លាន សូមមើលជំពូក |