ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:10 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​តប​នឹង​យ៉ូសែប​ថា​៖ “ទេ​! លោកម្ចាស់​នៃខ្ញុំ​អើយ​! បាវបម្រើ​របស់លោក​បាន​មក ដើម្បី​ទិញ​ស្បៀងអាហារ​ទេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក‌គេ​តប​វិញ​ថា៖ «ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​មក​ទិញ​ស្បៀង​អាហារ​ទេ​តើ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​តប​វិញ​ថា៖ «ប្របាទ​ទេ លោក​ម្ចាស់! យើង​ខ្ញុំ​មក​នេះ ដើម្បី​សុំ​ទិញ​ស្បៀង​ទេ​តើ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​គេ​ឆ្លើយ​ថា ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​បាន​គ្រាន់​តែ​មក​ទិញ​ស្បៀង​អាហារ​ប៉ុណ្ណោះ​ទេ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​តប​វិញ​ថា៖ «ទេ លោក​ម្ចាស់! យើង​ខ្ញុំ​មក​នេះ ដើម្បី​សុំ​ទិញ​ស្បៀង​ទេ​តើ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ប្រជាជាតិ​នានា​បម្រើ​ឯង សូមឲ្យ​ជាតិសាសន៍​ទាំងឡាយ​ក្រាបចុះ​នៅចំពោះ​ឯង​; សូមឲ្យ​ឯង​បានជា​ចៅហ្វាយ​លើ​បងប្អូន​របស់ឯង សូមឲ្យ​ពួក​កូនប្រុស​របស់​ម្ដាយ​ឯង​ក្រាបចុះ​នៅចំពោះ​ឯង​។ សូមឲ្យ​អ្នកដែល​ដាក់បណ្ដាសា​ឯង ត្រូវបណ្ដាសា​វិញ​; សូមឲ្យ​អ្នកដែល​ឲ្យពរ​ឯង មានព្រះពរ​វិញ​!”។


អ៊ីសាក​ឆ្លើយ​នឹង​អេសាវ​ថា​៖ “មើល៍! ឪពុក​បាន​តាំង​វា​ជា​ចៅហ្វាយ​លើ​ឯង ហើយ​ប្រគល់​បងប្អូន​ទាំងអស់​របស់វា​ទៅ​វា​ទុកជា​បាវបម្រើ ព្រមទាំង​បាន​ទ្រទ្រង់​វា​ដោយ​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ផង​។ កូន​អើយ ឥឡូវនេះ ឪពុក​អាច​ធ្វើ​អ្វី​សម្រាប់​ឯង​បាន​?”។


ពួក​បងប្រុស​របស់គាត់​ក៏​និយាយ​នឹង​គាត់​ថា​៖ “តើ​ឯង​ពិតជា​នឹង​ធ្វើជាស្ដេច​លើ​ពួកយើង ឬ​ពិតជា​នឹង​គ្រប់គ្រង​លើ​ពួកយើង​ឬ​?”។ ដូច្នេះ ពួកគេ​ស្អប់​គាត់​រឹតតែខ្លាំងឡើងទៀត ព្រោះតែ​យល់សប្តិ​របស់គាត់ និង​ពាក្យសម្ដី​របស់គាត់​។


យើងខ្ញុំ​ទាំងអស់គ្នា​ជា​កូនប្រុស​របស់​បុរស​ម្នាក់ យើងខ្ញុំ​ជា​មនុស្ស​ទៀងត្រង់ យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ”។


បើ​ឃើញមាន​នៅនឹង​អ្នកណា​ក្នុង​ពួក​បាវបម្រើ​របស់លោក សូមឲ្យ​អ្នកនោះ​ស្លាប់​ចុះ ហើយ​យើងខ្ញុំ​ក៏​នឹង​ធ្វើជា​ទាសករ​របស់​លោកម្ចាស់​នៃខ្ញុំ​ដែរ”។