Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:9 - ព្រះគម្ពីរខ្មែរសាកល

9 បើ​ឃើញមាន​នៅនឹង​អ្នកណា​ក្នុង​ពួក​បាវបម្រើ​របស់លោក សូមឲ្យ​អ្នកនោះ​ស្លាប់​ចុះ ហើយ​យើងខ្ញុំ​ក៏​នឹង​ធ្វើជា​ទាសករ​របស់​លោកម្ចាស់​នៃខ្ញុំ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​នឹង​ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​លោក!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ក្នុង​ចំណោម​យើង​ខ្ញុំ បើ​លោក​ម្ចាស់​រក​ឃើញ​ថា អ្នក​ណា​លួច​យក​ពែង អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ហើយ​សូម​យក​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាសករ​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ទទួល​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​ជា​បាវ​របស់​លោក​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ក្នុង​ចំណោម​យើង​ខ្ញុំ បើ​លោក​រក​ឃើញ​ថា អ្នក​ណា​លួច​យក​ពែង អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ហើយ​សូម​យក​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាសករ​ចុះ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​រូបព្រះ​របស់លោកអ៊ំ បើ​លោកអ៊ំ​រកឃើញ​នៅជាមួយ​អ្នកណា អ្នកនោះ​មិន​ត្រូវ​រស់​ឡើយ​។ នៅចំពោះ​បងប្អូន​របស់យើង សូម​លោកអ៊ំ​សម្គាល់មើល​អ្វីដែល​ជារបស់​លោកអ៊ំ ពី​អ្វីៗ​ដែល​នៅជាមួយ​ខ្ញុំ ហើយ​សូម​យក​ទៅចុះ”។ យ៉ាកុប​មិន​បាន​ដឹង​ថា​រ៉ាជែល​បាន​លួច​រូបព្រះទាំងនោះ​ទេ​។


អ្នកទាំងនោះ​ក៏​ភ័យខ្លាច ពីព្រោះ​ត្រូវគេ​នាំទៅ​ផ្ទះ​របស់​យ៉ូសែប​។ ពួកគេ​គិតថា​៖ “ដោយសារតែ​ប្រាក់​ដែល​ត្រឡប់មក​ក្នុង​បាវ​របស់ពួកយើង​ពី​លើកមុន បានជា​គេ​នាំ​ពួកយើង​មក​ដើម្បី​លូកដៃ​ទាស់នឹង​ពួកយើង ហើយ​វាយសន្ធប់​លើ​ពួកយើង និង​ដើម្បី​ចាប់​ពួកយើង​ធ្វើជា​ទាសករ ព្រមទាំង​ចាប់យក​លា​របស់ពួកយើង​ផង”។


គាត់​និយាយថា​៖ “បើដូច្នេះ ចូរឲ្យបាន​ដូច​ពាក្យ​របស់អ្នករាល់គ្នា​ចុះ​! បើ​ឃើញមាន​នៅនឹង​អ្នកណា អ្នកនោះ​នឹង​ទៅជា​ទាសករ​របស់​ខ្ញុំ រីឯ​អ្នកឯទៀត​គ្មានទោស​ទេ”។


យូដា​តបថា​៖ “តើ​យើងខ្ញុំ​អាច​ឆ្លើយ​អ្វី​នឹង​លោកម្ចាស់​នៃខ្ញុំ​បាន​? តើ​យើងខ្ញុំ​អាច​និយាយ​អ្វី​បាន​? តើ​យើងខ្ញុំ​អាច​បញ្ជាក់ថា​យើងខ្ញុំ​ឥតទោស​ដូចម្ដេចបាន​? ព្រះ​បាន​ទត​ឃើញ​សេចក្ដីទុច្ចរិត​របស់​បាវបម្រើ​លោកម្ចាស់​ហើយ​។ មើល៍! យើងខ្ញុំ​នឹងធ្វើជា​ទាសករ​របស់​លោកម្ចាស់ គឺ​ទាំង​យើងខ្ញុំ ទាំង​អ្នកដែល​គេ​បាន​រកឃើញ​ពែង​នោះ​នៅក្នុង​ដៃ​គាត់”។


ដោយហេតុនេះ ប្រសិនបើ​ខ្ញុំ​បាន​ធ្វើខុស ឬ​ប្រព្រឹត្ត​អ្វី​សមតែ​ស្លាប់ នោះ​ខ្ញុំ​មិន​ប្រកែក​នឹង​ស្លាប់​ទេ ប៉ុន្តែ​ប្រសិនបើ​អ្វីដែល​អ្នកទាំងនេះ​កំពុង​ចោទប្រកាន់​ខ្ញុំ​មិនពិត​វិញ នោះ​គ្មានអ្នកណា​អាច​ប្រគល់​ខ្ញុំ​ទៅ​ពួកគេ​បាន​ឡើយ​។ ខ្ញុំ​សូម​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម