យើងនឹងធ្វើឲ្យអ្នកបង្កើតកូនយ៉ាងច្រើនក្រៃលែង ហើយធ្វើឲ្យអ្នកទៅជាប្រជាជាតិជាច្រើន រីឯស្ដេចទាំងឡាយក៏ចេញមកពីអ្នកដែរ។
លោកុប្បត្តិ 41:52 - ព្រះគម្ពីរខ្មែរសាកល រីឯកូនទីពីរ គាត់ដាក់ឈ្មោះថាអេប្រាអិម ដ្បិតគាត់និយាយថា៖ “ព្រះបានធ្វើឲ្យខ្ញុំចម្រើនឡើងនៅក្នុងស្រុកនៃការរងទុក្ខវេទនារបស់ខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនមួយទៀតលោកដាក់ឈ្មោះថា "អេប្រាអិម" ដោយពោលថា៖ «ព្រះទ្រង់បានប្រទានឲ្យខ្ញុំមានកូននៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកូន១ទៀតគាត់ឲ្យឈ្មោះថា អេប្រាអិម ដោយគិតថា ព្រះទ្រង់បានប្រទានឲ្យអញមានកូន នៅក្នុងស្រុកនៃសេចក្ដីទុក្ខព្រួយរបស់អញ។ អាល់គីតាប គាត់បានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតគាត់ពោលថា “អុលឡោះប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។ |
យើងនឹងធ្វើឲ្យអ្នកបង្កើតកូនយ៉ាងច្រើនក្រៃលែង ហើយធ្វើឲ្យអ្នកទៅជាប្រជាជាតិជាច្រើន រីឯស្ដេចទាំងឡាយក៏ចេញមកពីអ្នកដែរ។
សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានពរឯង ហើយធ្វើឲ្យឯងបង្កើតកូន និងកើនចំនួនឡើងចុះ ដើម្បីឲ្យឯងបានទៅជាសហគមន៍នៃជាតិសាសន៍នានា។
យ៉ូសែបដាក់ឈ្មោះកូនច្បងថា ម៉ាណាសេ ដ្បិតគាត់និយាយថា៖ “ព្រះបានធ្វើឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងអស់របស់ខ្ញុំ និងអ្នកផ្ទះទាំងអស់របស់ឪពុកខ្ញុំ”។
ក្រោយពីការទាំងនេះ មានគេប្រាប់យ៉ូសែបថា៖ “មើល៍! ឪពុករបស់លោកកំពុងឈឺ”។ គាត់ក៏យកកូនប្រុសទាំងពីររបស់គាត់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអិម។
ប៉ុន្តែអ៊ីស្រាអែលលូកដៃស្ដាំរបស់គាត់ដាក់លើក្បាលរបស់អេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងរបស់គាត់លើក្បាលរបស់ម៉ាណាសេវិញ គឺគាត់បានខ្វែងដៃរបស់គាត់ ទោះបីម៉ាណាសេជាកូនច្បងក៏ដោយ។
ឥឡូវនេះ កូនប្រុសទាំងពីររបស់ឯងដែលកើតមកដល់ឯងនៅដែនដីអេហ្ស៊ីប មុនយើងមកជួបឯងនៅអេហ្ស៊ីបនោះ ពួកគេជារបស់យើងវិញ។ អេប្រាអិម និងម៉ាណាសេជារបស់យើង ដូចរូបេន និងស៊ីម្មានដែរ។
យ៉ូសែបជាមែកឈើដ៏សម្បូរផលផ្លែ ជាមែកឈើសម្បូរផលផ្លែនៅក្បែរប្រភពទឹក; មែកវានឹងវាររំលងកំពែង។
យ៉ូសែបបានឃើញកូនចៅរបស់អេប្រាអិម រហូតដល់បីតំណ។ ពួកកូនរបស់ម៉ាគារជាកូនរបស់ម៉ាណាសេ ក៏ត្រូវបានបង្កើតដាក់នៅលើភ្លៅរបស់យ៉ូសែបដែរ។
ហើយបានសង្គ្រោះលោកពីអស់ទាំងទុក្ខវេទនារបស់លោក ព្រមទាំងប្រទានឲ្យលោកមានការរាប់អាន និងប្រាជ្ញានៅចំពោះផារ៉ោនស្ដេចអេហ្ស៊ីប។ ផារ៉ោនក៏តែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកដឹកនាំលើអេហ្ស៊ីប និងលើព្រះរាជវាំងទាំងមូល។