Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:51 - ព្រះគម្ពីរខ្មែរសាកល

51 យ៉ូសែប​ដាក់ឈ្មោះ​កូនច្បង​ថា ម៉ាណាសេ ដ្បិត​គាត់និយាយថា​៖ “ព្រះ​បាន​ធ្វើឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខវេទនា​ទាំងអស់​របស់ខ្ញុំ និង​អ្នកផ្ទះ​ទាំងអស់​របស់​ឪពុក​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​ច្បង​ថា "ម៉ាណា‌សេ" ដ្បិត​លោក​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ និង​ក្រុម​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​បង​ថា “ម៉ា‌ណាសេ” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 យ៉ូសែប​ឲ្យ​កូន​ច្បង​ឈ្មោះ​ថា ម៉ាន៉ាសេ ដោយ​គិត​ថា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​អញ​ភ្លេច​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​គ្រួ​ឪពុក​អញ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

51 យូសុះ​ដាក់​ឈ្មោះ​កូន​បង​ថា “ម៉ាណា‌សេ” ដ្បិត​គាត់​ពោល​ថា “អុលឡោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:51
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ក្រោយពី​នោះ​មក នឹង​មាន​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​កើតឡើង ហើយ​អស់ទាំង​ភាពសម្បូរហូរហៀរ​នៅក្នុង​ដែនដី​អេហ្ស៊ីប​នឹង​ត្រូវបាន​ភ្លេច ពីព្រោះ​ទុរ្ភិក្ស​នឹង​បំផ្លាញ​ទឹកដី​នេះ​។


មុន​ឆ្នាំ​នៃ​ទុរ្ភិក្ស​មកដល់ មាន​កូនប្រុស​ពីរ​នាក់​កើតមក​ដល់​យ៉ូសែប ដែល​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន បាន​បង្កើត​ឲ្យ​គាត់​។


រីឯ​កូន​ទីពីរ គាត់​ដាក់ឈ្មោះ​ថា​អេប្រាអិម ដ្បិត​គាត់និយាយថា​៖ “ព្រះ​បាន​ធ្វើឲ្យ​ខ្ញុំ​ចម្រើនឡើង​នៅក្នុង​ស្រុក​នៃ​ការរងទុក្ខវេទនា​របស់ខ្ញុំ”។


ក្រោយពី​ការ​ទាំងនេះ មាន​គេ​ប្រាប់​យ៉ូសែប​ថា​៖ “មើល៍! ឪពុក​របស់លោក​កំពុង​ឈឺ”។ គាត់​ក៏​យក​កូនប្រុស​ទាំង​ពីរ​របស់គាត់​ទៅ​ជាមួយ​គាត់ គឺ​ម៉ាណាសេ និង​អេប្រាអិម​។


ឥឡូវនេះ កូនប្រុស​ទាំង​ពីរ​របស់ឯង​ដែល​កើតមក​ដល់​ឯង​នៅ​ដែនដី​អេហ្ស៊ីប មុន​យើង​មក​ជួប​ឯង​នៅ​អេហ្ស៊ីប​នោះ ពួកគេ​ជារបស់​យើង​វិញ​។ អេប្រាអិម និង​ម៉ាណាសេ​ជា​របស់​យើង ដូច​រូបេន និង​ស៊ីម្មាន​ដែរ​។


ព្រះអង្គ​បាន​ផ្លាស់​ការទួញសោក​របស់ទូលបង្គំ​ឲ្យទៅជា​ការរាំសប្បាយ ហើយ​បាន​ដោះ​ក្រណាត់ធ្មៃ​របស់ទូលបង្គំ​ចេញ ក៏​បាន​ក្រវាត់​ទូលបង្គំ​ដោយ​អំណរ​វិញ


ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​នៅតែ​មួយភ្លែត រីឯ​សេចក្ដីសន្ដោស​របស់ព្រះអង្គ​នៅ​អស់មួយជីវិត​; មាន​ការយំសោក​នៅជាប់​អស់​មួយ​យប់ ប៉ុន្តែ​ព្រឹកឡើង​មាន​សម្រែកហ៊ោសប្បាយ​វិញ​។


ចូរ​ស្ដាប់ រាជធីតា​អើយ​! ចូរ​ពិចារណា ហើយ​ផ្ទៀងត្រចៀក​របស់អ្នក ចូរ​បំភ្លេច​សាសន៍​របស់អ្នក និង​ផ្ទះ​របស់​ឪពុក​អ្នក​ចុះ


កាលណា​គេ​ផឹក ហើយ​ភ្លេច​ភាពក្រីក្រ​របស់ខ្លួន គេ​ក៏​មិន​នឹកចាំ​ទុក្ខវេទនា​របស់ខ្លួន​ទៀត​ឡើយ​។


ដ្បិត​យើង​មិន​តតាំង​ជារៀងរហូត​ទេ ក៏​មិន​ខឹង​ជាដរាប​ដែរ ក្រែងលោ​វិញ្ញាណ​របស់មនុស្ស​ជា​ខ្យល់ដង្ហើម ដែល​យើង​បាន​បង្កើត បាន​ចុះខ្សោយ​នៅមុខ​យើង​។


អ្នកដែល​ឲ្យពរ​ខ្លួនឯង​នៅលើ​ផែនដី នឹង​ឲ្យពរ​ខ្លួនឯង​ដោយនូវ​ព្រះ​ដ៏ពិតត្រង់ អ្នកដែល​ស្បថ​នៅលើ​ផែនដី នឹង​ស្បថ​ដោយ​អាង​ព្រះ​ដ៏ពិតត្រង់ ដ្បិត​ទុក្ខវេទនា​ពីមុន​ត្រូវបាន​ភ្លេច ហើយ​ត្រូវបាន​បំបាំង​ពី​ភ្នែក​របស់យើង​ហើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម