មើល៍! ពួកយើងកំពុងចងកណ្ដាប់នៅកណ្ដាលស្រែ នោះមើល៍! កណ្ដាប់របស់ខ្ញុំក៏ក្រោកឈរឡើង ហើយមើល៍! កណ្ដាប់របស់ពួកបងមកព័ទ្ធជុំវិញ រួចក្រាបចុះនៅចំពោះកណ្ដាប់របស់ខ្ញុំ!”។
លោកុប្បត្តិ 41:32 - ព្រះគម្ពីរខ្មែរសាកល រីឯការដែលផារ៉ោនយល់សុបិនដដែលៗពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះហើយ ហើយព្រះនឹងអនុវត្តការនោះយ៉ាងឆាប់រហ័ស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សុបិនដែលព្រះករុណាបានឃើញដល់ទៅពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះ ហើយព្រះនឹងធ្វើឲ្យបានសម្រេចក្នុងពេលឆាប់ៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណាទ្រង់សុបិនដល់ទៅពីរដងដូច្នេះ បញ្ជាក់ថា ព្រះជាម្ចាស់បានគ្រោងនឹងធ្វើកិច្ចការនេះរួចស្រេចហើយ ហើយព្រះអង្គនឹងសម្រេចធ្វើក្នុងពេលឆាប់ៗខាងមុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដែលព្រះករុណាបានទ្រង់សុបិនឃើញ២ដង នោះគឺដោយព្រោះព្រះបានសំរេចការនោះ ហើយក៏ប្រញាប់នឹងធ្វើដែរ។ អាល់គីតាប ស្តេចសុបិនដល់ទៅពីរដង ដូច្នេះបញ្ជាក់ថា អុលឡោះបានគ្រោងនឹងធ្វើកិច្ចការនេះ រួចស្រេចហើយ ហើយទ្រង់នឹងសម្រេចធ្វើក្នុងពេលឆាប់ៗខាងមុខ។ |
មើល៍! ពួកយើងកំពុងចងកណ្ដាប់នៅកណ្ដាលស្រែ នោះមើល៍! កណ្ដាប់របស់ខ្ញុំក៏ក្រោកឈរឡើង ហើយមើល៍! កណ្ដាប់របស់ពួកបងមកព័ទ្ធជុំវិញ រួចក្រាបចុះនៅចំពោះកណ្ដាប់របស់ខ្ញុំ!”។
ក្រោយមក គាត់យល់សប្តិឃើញយល់សប្តិមួយទៀត ក៏រៀបរាប់ប្រាប់ពួកបងប្រុសរបស់គាត់ថា៖ “មើល៍! ខ្ញុំបានយល់សប្តិឃើញយល់សប្តិមួយទៀត ហើយមើល៍! ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយក្រាបចុះនៅចំពោះខ្ញុំ!”។
យ៉ូសែបទូលផារ៉ោនថា៖ “សុបិនរបស់ផារ៉ោនគឺតែមួយទេ។ ព្រះបានប្រាប់ផារ៉ោនអំពីអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។
“គឺសេចក្ដីនេះឯងដែលខ្ញុំព្រះបាទបានទូលផារ៉ោនថា ព្រះបានឲ្យផារ៉ោនទតឃើញអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។
គេនឹងលែងស្គាល់ភាពសម្បូរហូរហៀរនៅក្នុងទឹកដីនេះទៀត ដោយសារតែទុរ្ភិក្សដែលមកតាមក្រោយនេះ ពីព្រោះវាធ្ងន់ធ្ងរណាស់។
ជាការពិត កន្លែងបូជាត្រូវបានរៀបចំតាំងពីបុរាណមក មែនហើយ ទីនោះត្រូវបានត្រៀមទុកសម្រាប់ស្ដេច។ ព្រះអង្គបានធ្វើឲ្យគំនរភ្លើងនោះជ្រៅ ហើយធំទូលាយ ទាំងមានភ្លើង និងអុសជាច្រើន គឺខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា បញ្ឆេះទីនោះដូចជាទន្លេស្ពាន់ធ័រ៕
ដូចដែលព្រះករុណាបានទតឃើញថា មានថ្មមួយត្រូវបានកាត់ចេញពីភ្នំ មិនមែនដោយដៃមនុស្ស ហើយបំបាក់បំបែកដែក លង្ហិន ដីឥដ្ឋ ប្រាក់ និងមាសនោះ គឺព្រះដ៏ធំឧត្ដមបានឲ្យព្រះរាជាជ្រាបអ្វីដែលនឹងកើតមាននៅក្រោយនេះ។ សុបិននេះពិតប្រាកដ ហើយការកាត់ស្រាយសុបិននេះក៏ប្រាកដប្រជាដែរ”។
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
បន្ទាប់មក ព្រះអង្គនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងឆ្វេងដែរថា: ‘ពួកអ្នកដែលត្រូវបណ្ដាសាអើយ! ចេញឲ្យឆ្ងាយពីយើង ហើយទៅក្នុងភ្លើងអស់កល្បជានិច្ច ដែលបានរៀបចំជាស្រេចសម្រាប់មារ និងពួកបរិវាររបស់វាទៅ!
ប៉ុន្តែការដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនខ្ញុំជាអ្នកឲ្យទេ គឺសម្រាប់អ្នកដែលត្រូវបានរៀបចំទុកឲ្យវិញ”។
យ៉ាងណាមិញ ដូចដែលមានសរសេរទុកមកថា: “អ្វីដែលភ្នែកមិនដែលឃើញ និងត្រចៀកមិនដែលឮ ហើយមិនដែលផុសឡើងក្នុងចិត្តមនុស្ស នោះជាអ្វីដែលព្រះបានរៀបចំសម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ”។
នេះជាលើកទីបីហើយ ដែលខ្ញុំមករកអ្នករាល់គ្នា។“ហេតុការណ៍ទាំងអស់យកជាការបាន តាមរយៈមាត់របស់សាក្សីពីរ ឬបីនាក់”។
ពេលនោះ ទូតសួគ៌ទាំងបួនរូបនោះដែលត្រូវបានត្រៀមទុកសម្រាប់ម៉ោង ថ្ងៃ ខែ និងឆ្នាំកំណត់ ក៏ត្រូវបានស្រាយ ដើម្បីសម្លាប់មួយភាគបីនៃមនុស្សជាតិ។