Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:31 - ព្រះគម្ពីរខ្មែរសាកល

31 គេ​នឹង​លែង​ស្គាល់​ភាពសម្បូរហូរហៀរ​នៅក្នុង​ទឹកដី​នេះ​ទៀត ដោយសារតែ​ទុរ្ភិក្ស​ដែល​មកតាមក្រោយ​នេះ ពីព្រោះ​វា​ធ្ងន់ធ្ងរ​ណាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ហើយ​គេ​នឹង​លែង​ស្គាល់​គ្រា​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ‌ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 គេ​នឹង​លែង​ស្គាល់​សេចក្ដី​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត ដោយ​ព្រោះ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​នឹង​បាន​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ​ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ក្រោយពី​នោះ​មក នឹង​មាន​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​កើតឡើង ហើយ​អស់ទាំង​ភាពសម្បូរហូរហៀរ​នៅក្នុង​ដែនដី​អេហ្ស៊ីប​នឹង​ត្រូវបាន​ភ្លេច ពីព្រោះ​ទុរ្ភិក្ស​នឹង​បំផ្លាញ​ទឹកដី​នេះ​។


រីឯ​ការដែល​ផារ៉ោន​យល់សុបិន​ដដែល​ៗ​ពីរដង​ដូច្នេះ គឺ​ដោយព្រោះ​ព្រះ​បាន​សម្រេច​ការ​នោះ​ហើយ ហើយ​ព្រះ​នឹង​អនុវត្ត​ការនោះ​យ៉ាងឆាប់រហ័ស​។


ផែនដី​នឹង​ទ្រេតទ្រោត​ដូច​មនុស្ស​ស្រវឹង ហើយ​យីកយោក​ដូច​ខ្ទម​។ ការបំពាន​របស់វា​នឹង​សង្កត់ធ្ងន់​លើ​វា ដូច្នេះ​វា​នឹង​ដួល​ឥត​ក្រោកឡើង​ទៀត​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម