ក្នុងពេលជាមួយគ្នា ជនជាតិម៉ាឌានទាំងនោះបានលក់យ៉ូសែបនៅអេហ្ស៊ីប គឺលក់ទៅប៉ូទីផារជាមន្ត្រីរបស់ផារ៉ោន និងជាមេបញ្ជាការកងរក្សាអង្គ៕
លោកុប្បត្តិ 41:12 - ព្រះគម្ពីរខ្មែរសាកល នៅទីនោះ មានយុវជនជនជាតិហេព្រើរម្នាក់ជាទាសកររបស់មេបញ្ជាការកងរក្សាអង្គ នៅជាមួយយើងខ្ញុំ។ យើងខ្ញុំបានរៀបរាប់ប្រាប់គាត់ នោះគាត់ក៏កាត់ស្រាយយល់សប្តិនោះឲ្យយើងខ្ញុំ គឺបានកាត់ស្រាយឲ្យតាមយល់សប្តិរៀងៗខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ មានយុវជនសាសន៍ហេព្រើរម្នាក់ ជាអ្នកបម្រើរបស់មេកងរក្សាព្រះអង្គនៅជាមួយយើងខ្ញុំ ហើយយើងខ្ញុំក៏តំណាលសប្តិប្រាប់គាត់ រួចគាត់បានកាត់ស្រាយប្រាប់យើងខ្ញុំ តាមសប្តិរៀងៗខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ ទូលបង្គំទាំងពីរបានតំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យទូលបង្គំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះ មានមនុស្សកំឡោះសាសន៍ហេព្រើរម្នាក់ ជាបាវរបស់មេក្រុមរក្សាទ្រង់ បាននៅជាមួយនឹងយើងខ្ញុំ ហើយយើងខ្ញុំក៏រ៉ាយរ៉ាប់សប្តិប្រាប់ដល់គាត់ រួចគាត់បានកាត់ស្រាយឲ្យយើងខ្ញុំតាមសប្តិរៀងរាល់ខ្លួន អាល់គីតាប ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់មេបញ្ជាការកងរក្សាស្តេច ខ្ញុំទាំងពីរបានដំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យខ្ញុំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។ |
ក្នុងពេលជាមួយគ្នា ជនជាតិម៉ាឌានទាំងនោះបានលក់យ៉ូសែបនៅអេហ្ស៊ីប គឺលក់ទៅប៉ូទីផារជាមន្ត្រីរបស់ផារ៉ោន និងជាមេបញ្ជាការកងរក្សាអង្គ៕
យ៉ូសែបត្រូវគេនាំចុះទៅអេហ្ស៊ីប ហើយជនជាតិអេហ្ស៊ីបម្នាក់ឈ្មោះប៉ូទីផារជាមន្ត្រីរបស់ផារ៉ោន និងជាមេបញ្ជាការកងរក្សាអង្គ បានទិញគាត់ពីដៃរបស់ពួកជនជាតិអ៊ីសម៉ាអែលដែលបាននាំគាត់ចុះមកទីនោះ។
ម្ចាស់របស់យ៉ូសែបក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលគេឃុំឃាំងពួកអ្នកទោសរបស់ស្ដេច ដូច្នេះយ៉ូសែបក៏ជាប់នៅក្នុងគុកនោះ។
រីឯយុវជនទាំងបួននាក់នេះ ព្រះបានប្រទានចំណេះដឹងដល់ពួកគេ ហើយឲ្យឈ្លាសវៃក្នុងគ្រប់ទាំងអក្សរសាស្ត្រ និងប្រាជ្ញា ព្រមទាំងឲ្យដានីយ៉ែលបានយល់ច្បាស់នូវអស់ទាំងនិមិត្ត និងយល់សប្តិ។