Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ក្នុង​ពន្ធ‌នាគារ​នោះ មាន​យុវជន​ហេប្រឺ​ម្នាក់ ជា​ខ្ញុំ​បម្រើ​របស់​លោក​មេ​បញ្ជា​ការ​កង‌រក្សា​ព្រះអង្គ ទូលបង្គំ​ទាំង​ពីរ​បាន​តំណាល​អំពី​សប្តិ​នោះ​ប្រាប់​គាត់ ហើយ​គាត់​ក៏​កាត់​សប្តិ​ឲ្យ​ទូលបង្គំ​ទាំង​ពីរ​នាក់ តាម​អត្ថន័យ​របស់​សប្តិ​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នៅ​ទីនោះ មាន​យុវជន​ជនជាតិហេព្រើរ​ម្នាក់​ជា​ទាសករ​របស់​មេបញ្ជាការ​កងរក្សាអង្គ នៅជាមួយ​យើងខ្ញុំ​។ យើងខ្ញុំ​បាន​រៀបរាប់ប្រាប់​គាត់ នោះ​គាត់​ក៏​កាត់ស្រាយ​យល់សប្តិ​នោះ​ឲ្យ​យើងខ្ញុំ គឺ​បាន​កាត់ស្រាយ​ឲ្យ​តាម​យល់សប្តិ​រៀងៗខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នៅ​ទី​នោះ មាន​យុវជន​សាសន៍​ហេព្រើរ​ម្នាក់ ជា​អ្នក​បម្រើ​របស់​មេ​កង​រក្សា​ព្រះ​អង្គ​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​តំណាល​សប្តិ​ប្រាប់​គាត់ រួច​គាត់​បាន​កាត់​ស្រាយ​ប្រាប់​យើង​ខ្ញុំ តាម​សប្តិ​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នៅ​ទី​នោះ មាន​មនុស្ស​កំឡោះ​សាសន៍​ហេព្រើរ​ម្នាក់ ជា​បាវ​របស់​មេ​ក្រុម​រក្សា​ទ្រង់ បាន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​រ៉ាយ‌រ៉ាប់​សប្តិ​ប្រាប់​ដល់​គាត់ រួច​គាត់​បាន​កាត់​ស្រាយ​ឲ្យ​យើង​ខ្ញុំ​តាម​សប្តិ​រៀង​រាល់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ក្នុង​ពន្ធនាគារ​នោះ មាន​យុវ‌ជន​ហេប្រឺ​ម្នាក់ ជា​ខ្ញុំ​បម្រើ​របស់​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច ខ្ញុំ​ទាំង​ពីរ​បាន​ដំណាល​អំពី​សប្តិ​នោះ​ប្រាប់​គាត់ ហើយ​គាត់​ក៏​កាត់​សប្តិ​ឲ្យ​ខ្ញុំ​ទាំង​ពីរ​នាក់ តាម​អត្ថន័យ​របស់​សប្តិ​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:12
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យ៉ូសែប​វិញ ជន‌ជាតិ​ម៉ាឌាន​បាន​យក​គាត់​ទៅ​លក់​នៅ​ស្រុក​អេស៊ីប គឺ​លក់​ឲ្យ​មន្ត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ឈ្មោះ​ប៉ូទី‌ផារ ដែល​ជា​មេ​បញ្ជា​ការ​កង‌រក្សា​ស្ដេច។


ជន‌ជាតិ​អ៊ីស្មា‌អែល​បាន​នាំ​យ៉ូសែប​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លក់​លោក​ឲ្យ​ជន‌ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន និង​ជា​មេ​បញ្ជា​ការ​កង‌រក្សា​ស្ដេច។


គាត់​ឲ្យ​គេ​ចាប់​លោក​យក​ទៅ​ដាក់​ក្នុង​ពន្ធ‌នាគារ ដែល​គេ​ឃុំ‌ឃាំង​អ្នក​ទោស​របស់​ស្ដេច។ ពេល​លោក​យ៉ូសែប​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ


ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត យុវជន​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម