លោកុប្បត្តិ 40:23 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ មេអ្នកថ្វាយពែងមិនបាននឹកចាំអំពីយ៉ូសែបទេ គឺភ្លេចគាត់ឈឹង៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ មេថ្វាយពែងមិនបាននឹកនាដល់លោកយ៉ូសែបសោះ គឺគាត់ភ្លេចឈឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមហាតលិកដែលមាននាទីថ្វាយស្រាមិនបាននឹកនាដល់លោកយ៉ូសែបទេ គាត់ភ្លេចសូន្យឈឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ។ អាល់គីតាប រីឯមហាតលឹកដែលមាននាទីជូនស្រា មិនបាននឹកនាដល់យូសុះទេ គាត់ភ្លេចសូន្យឈឹង។ |
ពេលនោះ មេអ្នកថ្វាយពែងទូលផារ៉ោនថា៖ “ថ្ងៃនេះ ខ្ញុំព្រះបាទនឹកឃើញកំហុសរបស់ខ្ញុំព្រះបាទហើយ។
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានសាកល្បងគាត់ រហូតដល់ពេលដែលពាក្យរបស់គាត់បានសម្រេច។
ទូលបង្គំត្រូវបានបំភ្លេចពីគំនិតគេ ដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ជា ដូចភាជនៈបាក់បែក។
ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់ជាច្រើន ក៏មានសេចក្ដីគួរឲ្យខ្លាចនៅគ្រប់ទិស; នៅពេលពួកគេឃុបឃិតគ្នាទាស់នឹងទូលបង្គំ ពួកគេប៉ងធ្វើអាក្រក់ដើម្បីយកជីវិតទូលបង្គំ។