ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 40:19 - ព្រះគម្ពីរខ្មែរសាកល

នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​ក្បាល​របស់លោក​ចេញពី​លោក ហើយ​ព្យួរ​លោក​នៅលើ​ឈើ នោះ​បក្សាបក្សី​នឹង​ស៊ី​សាច់​របស់លោក”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គឺ​ចង​ក​លោក​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​សត្វ​ស្លាប​នឹង​ចឹក​ស៊ី​សាច់​របស់​លោក»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​បី​ថ្ងៃ​ទៀត ព្រះចៅ​ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គេ​យក​លោក​ទៅ​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​សាច់​របស់​លោក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​៣​ថ្ងៃ​ទៀត ផារ៉ោន​នឹង​ចង​ក​លោក​ព្យួរ​នៅ​ជាប់​លើ​ឈើ នោះ​សត្វ​ហើរ​នឹង​ចឹក​ស៊ី​សាច់​លោក​ទៅ។

សូមមើលជំពូក

អាល់គីតាប

នៅ​បី​ថ្ងៃ​ទៀត​ស្តេច​ហ្វៀរ៉អ៊ូន​នឹង​យក​ក្បាល​អ្នក​ចេញ​ពី​ខ្លួន គេ​យក​អ្នក​ទៅ​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​សាច់​របស់​អ្នក»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 40:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​ក្បាល​របស់លោក​ឡើង ហើយ​ស្ដារ​តំណែង​របស់លោក​ឡើងវិញ រួច​លោក​នឹង​ថ្វាយ​ពែង​របស់​ផារ៉ោន​ទៅ​ព្រះហស្ត​ទ្រង់ ដូច​ទម្លាប់​ពីមុន កាល​លោក​ជា​មេអ្នកថ្វាយពែង​របស់ទ្រង់​។


នៅក្នុង​កន្ត្រក​ខាងលើ​មាន​នំ​ដុត​គ្រប់មុខ​ដែល​ធ្វើ​សម្រាប់​ផារ៉ោន ប៉ុន្តែ​បក្សាបក្សី​មក​ស៊ី​នំ​ក្នុង​កន្ត្រក​នៅលើ​ក្បាល​ខ្ញុំ​នោះ​អស់”។


យ៉ូសែប​តប​ថា​៖ “នេះ​ជា​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​: កន្ត្រក​បី គឺ​បី​ថ្ងៃ​។


បន្ទាប់មក​មានកើតឡើងដូច្នេះ​: នៅ​ថ្ងៃ​ទីបី ជា​ថ្ងៃចម្រើនព្រះជន្ម​របស់​ផារ៉ោន ទ្រង់​ក៏​រៀបចំ​ពិធីជប់លៀង​សម្រាប់​រាជបម្រើ​ទាំងអស់​របស់ទ្រង់ ព្រមទាំង​លើក​ក្បាល​របស់​មេអ្នកថ្វាយពែង និង​ក្បាល​របស់​មេអ្នកដុតនំប៉័ង​ឡើង នៅកណ្ដាលចំណោម​រាជបម្រើ​របស់ទ្រង់​។


ប៉ុន្តែ​ទ្រង់​ព្យួរ​មេអ្នកដុតនំប៉័ង ដូចដែល​យ៉ូសែប​បាន​កាត់ស្រាយ​ឲ្យ​ពួកគេ​។


ក្រោយមក ដូចដែល​គាត់​បាន​កាត់ស្រាយ​ឲ្យ​យើងខ្ញុំ​យ៉ាងណា វា​ក៏​កើតឡើង​យ៉ាងនោះដែរ គឺ​ខ្ញុំព្រះបាទ​ត្រូវបាន​ស្ដារ​តំណែង​ឡើងវិញ រីឯ​ម្នាក់ទៀត​ត្រូវបាន​ព្យួរ”។


ភ្នែក​ដែល​ចំអកឡកឡឺយ​ដាក់​ឪពុក ព្រមទាំង​មើលងាយ​ដល់​ការស្ដាប់បង្គាប់​ម្ដាយ ក្អែក​តាម​ជ្រលងភ្នំ​នឹង​ខ្វេះ​វា​ចេញ ហើយ​កូន​ឥន្ទ្រី​នឹង​ស៊ី​វា​ដែរ​។


ដ្បិត​ខ្ញុំ​មិន​បាន​រួញខ្លួន​ប្រាប់​គម្រោង​ទាំងមូល​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ឡើយ​។


ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ”។