ក្រោយពីការទាំងនេះ មេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ងរបស់ស្ដេចអេហ្ស៊ីប បានប្រព្រឹត្តខុសទាស់នឹងចៅហ្វាយរបស់ខ្លួនជាស្ដេចអេហ្ស៊ីប។
លោកុប្បត្តិ 40:13 - ព្រះគម្ពីរខ្មែរសាកល នៅបីថ្ងៃទៀត ផារ៉ោននឹងលើកក្បាលរបស់លោកឡើង ហើយស្ដារតំណែងរបស់លោកឡើងវិញ រួចលោកនឹងថ្វាយពែងរបស់ផារ៉ោនទៅព្រះហស្តទ្រង់ ដូចទម្លាប់ពីមុន កាលលោកជាមេអ្នកថ្វាយពែងរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅបីថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ហើយតាំងលោកឲ្យធ្វើក្នុងតំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តរបស់ស្ដេចទៀត ដូចលោកធ្លាប់ធ្វើ កាលពីលោកនៅបម្រើជាអ្នកថ្វាយពែងពីមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក ឲ្យបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្ដេច ដូចលោកធ្លាប់ធ្វើកាលពីមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅ៣ថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ទាំងតាំងឲ្យធ្វើក្នុងដំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តទ្រង់ទៀត ដូចលោកធ្លាប់ធ្វើពីកាលនៅបំរើថ្វាយពែងទ្រង់ពីដើម អាល់គីតាប បីថ្ងៃទៀត ស្តេចហ្វៀរ៉អ៊ូននឹងលើកកិត្តិយសអ្នកឡើង ហើយតែងតាំងអ្នក ឲ្យបំពេញមុខងាររបស់អ្នកឡើងវិញ គឺអ្នកនឹងជូនពែងស្រាទៅស្តេច ដូចអ្នកធ្លាប់ធ្វើកាលពីមុន។ |
ក្រោយពីការទាំងនេះ មេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ងរបស់ស្ដេចអេហ្ស៊ីប បានប្រព្រឹត្តខុសទាស់នឹងចៅហ្វាយរបស់ខ្លួនជាស្ដេចអេហ្ស៊ីប។
គ្រាន់តែថា កាលណាលោកបានសុខស្រួល សូមនឹកចាំថាខ្ញុំបាននៅជាមួយលោក ហើយសូមសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់ខ្ញុំ ដោយលើកឡើងអំពីខ្ញុំនៅចំពោះផារ៉ោនផង ដើម្បីឲ្យខ្ញុំបានចេញពីគុកនេះ។
ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដីរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយលុបអ្វីៗដែលមានជីវិតទាំងអស់ដែលយើងបានបង្កើត ចេញពីលើផ្ទៃផែនដី”។
ប៉ុន្តែព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ ជាខែលបាំងជុំវិញទូលបង្គំ ជាសិរីរុងរឿងរបស់ទូលបង្គំ និងជាអ្នកដែលលើកក្បាលទូលបង្គំឡើង។