ពេលនោះ ពែងរបស់ផារ៉ោននៅក្នុងដៃខ្ញុំ ដូច្នេះខ្ញុំក៏បេះផ្លែទំពាំងបាយជូរទាំងនោះ ហើយច្របាច់វាទៅក្នុងពែងរបស់ផារ៉ោន រួចថ្វាយពែងនោះទៅព្រះហស្តរបស់ផារ៉ោន”។
លោកុប្បត្តិ 40:12 - ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយនឹងគាត់ថា៖ “នេះជាការកាត់ស្រាយនៃយល់សប្តិនេះ: មែកបី គឺបីថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សប្តិនោះមានន័យយ៉ាងនេះ មែកបី គឺបីថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សុបិនរបស់លោកមានន័យដូចតទៅនេះ: មែកទាំងបី គឺបីថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ូសែបក៏ស្រាយដូច្នេះថា សប្តិនោះមានន័យយ៉ាងនេះ ចំណែកខ្នែង៣ នោះគឺជា៣ថ្ងៃ អាល់គីតាប យូសុះនិយាយទៅគាត់ថា៖ «សុបិនរបស់អ្នកមានន័យដូចតទៅនេះ: មែកទាំងបី គឺបីថ្ងៃ។ |
ពេលនោះ ពែងរបស់ផារ៉ោននៅក្នុងដៃខ្ញុំ ដូច្នេះខ្ញុំក៏បេះផ្លែទំពាំងបាយជូរទាំងនោះ ហើយច្របាច់វាទៅក្នុងពែងរបស់ផារ៉ោន រួចថ្វាយពែងនោះទៅព្រះហស្តរបស់ផារ៉ោន”។
នៅបីថ្ងៃទៀត ផារ៉ោននឹងលើកក្បាលរបស់លោកឡើង ហើយស្ដារតំណែងរបស់លោកឡើងវិញ រួចលោកនឹងថ្វាយពែងរបស់ផារ៉ោនទៅព្រះហស្តទ្រង់ ដូចទម្លាប់ពីមុន កាលលោកជាមេអ្នកថ្វាយពែងរបស់ទ្រង់។
នៅទីនោះ មានយុវជនជនជាតិហេព្រើរម្នាក់ជាទាសកររបស់មេបញ្ជាការកងរក្សាអង្គ នៅជាមួយយើងខ្ញុំ។ យើងខ្ញុំបានរៀបរាប់ប្រាប់គាត់ នោះគាត់ក៏កាត់ស្រាយយល់សប្តិនោះឲ្យយើងខ្ញុំ គឺបានកាត់ស្រាយឲ្យតាមយល់សប្តិរៀងៗខ្លួន។
“គឺសេចក្ដីនេះឯងដែលខ្ញុំព្រះបាទបានទូលផារ៉ោនថា ព្រះបានឲ្យផារ៉ោនទតឃើញអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។
“នេះហើយជាយល់សប្តិដែលយើងនេប៊ូក្នេសាជាស្ដេច បានឃើញ។ រីឯអ្នកវិញ បេលថិស្សាសារអើយ ចូរប្រាប់ការកាត់ស្រាយមក ដ្បិតអស់ទាំងអ្នកប្រាជ្ញនៃអាណាចក្ររបស់យើង មិនអាចឲ្យយើងដឹងការកាត់ស្រាយនេះបានទេ មានតែអ្នកប៉ុណ្ណោះដែលអាចធ្វើបាន ដ្បិតវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក”។
នៅពេលពួកគេកំពុងហូប ព្រះយេស៊ូវក៏យកនំប៉័ង ប្រទានពរ ហើយកាច់ រួចប្រទានដល់ពួកសិស្ស ទាំងមានបន្ទូលថា៖“ចូរទទួលយកហូបចុះ នេះជារូបកាយរបស់ខ្ញុំ”។
ហើយបានផឹកគ្រឿងផឹកខាងវិញ្ញាណដូចគ្នា ដ្បិតពួកគាត់បានផឹកពីថ្មដាខាងវិញ្ញាណដែលមកតាមពួកគាត់ ហើយថ្មដានោះគឺព្រះគ្រីស្ទ។
ហាការនេះ គឺភ្នំស៊ីណាយនៅអារ៉ាប៊ី ហើយត្រូវជាយេរូសាឡិមនៅសព្វថ្ងៃនេះ ដ្បិតយេរូសាឡិមនៅធ្វើជាទាសករជាមួយកូនចៅរបស់នាង។