Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:11 - ព្រះគម្ពីរខ្មែរសាកល

11 ពេលនោះ ពែង​របស់​ផារ៉ោន​នៅក្នុង​ដៃ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ក៏​បេះ​ផ្លែទំពាំងបាយជូរ​ទាំងនោះ ហើយ​ច្របាច់​វា​ទៅក្នុង​ពែង​របស់​ផារ៉ោន រួច​ថ្វាយ​ពែង​នោះ​ទៅ​ព្រះហស្ត​របស់​ផារ៉ោន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពែង​របស់​ផារ៉ោន​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​គាប​ដាក់​ពែង​របស់​ផារ៉ោន រួច​យក​ពែង​នោះ​ទៅ​ថ្វាយ​ដល់​ព្រះ​ហស្ត​ផារ៉ោន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​នោះ ខ្ញុំ​កាន់​ពែង​របស់​ព្រះចៅ​ផារ៉ោន​នៅ​ដៃ ខ្ញុំ​ក៏​បេះ​ផ្លែ​ទំពាំង‌បាយជូរ​មក​ច្របាច់​ដាក់​ក្នុង​ពែង រួច​ថ្វាយ​ពែង​នោះ​ទៅ​ព្រះចៅ​ផារ៉ោន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ពែង​របស់​ផារ៉ោន​ក៏​នៅ​ក្នុង​ដៃ​ខ្ញុំ នោះ​ខ្ញុំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​គាប​ដាក់​ពែង​របស់​ផារ៉ោន យក​ទៅ​ថ្វាយ​ដល់​ព្រះ‌ហស្ត​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​នោះ ខ្ញុំ​កាន់​ពែង​របស់​ស្តេច​ហ្វៀរ៉អ៊ូន​នៅ​ដៃ ខ្ញុំ​ក៏​បេះ​ផ្លែ​ទំពំាង​បាយ​ជូរ​មក​ច្របាច់​ដាក់​ក្នុង​ពែង រួច​ជូន​ពែង​នោះ ទៅ​ស្តេច​ហ្វៀរ៉អ៊ូន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ការ​ទាំងនេះ មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប បាន​ប្រព្រឹត្តខុស​ទាស់នឹង​ចៅហ្វាយ​របស់ខ្លួន​ជា​ស្ដេច​អេហ្ស៊ីប​។


នៅលើ​ដើមទំពាំងបាយជូរ​នោះ​មាន​មែក​បី​; ពេល​វា​ចេញពន្លក ផ្កា​វា​ក៏​ចេញមក ហើយ​ចង្កោម​វា​បាន​ទុំ​ជា​ផ្លែទំពាំងបាយជូរ​។


យ៉ូសែប​និយាយ​នឹង​គាត់​ថា​៖ “នេះ​ជា​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​: មែក​បី គឺ​បី​ថ្ងៃ​។


ទ្រង់​ស្ដារ​ឲ្យ​មេអ្នកថ្វាយពែង​នូវ​តំណែង​របស់គាត់​ឡើងវិញ នោះ​គាត់​ក៏​ថ្វាយ​ពែង​ទៅ​ព្រះហស្ត​របស់​ផារ៉ោន


វា​នឹង​ចង​កូនលាឈ្មោល​របស់វា​នឹង​ដើមទំពាំងបាយជូរ ក៏​នឹង​ចង​កូន​លាញី​របស់វា​នឹង​ដើមទំពាំងបាយជូរល្អបំផុត​; វា​នឹង​បោក​សម្លៀកបំពាក់​របស់ខ្លួន​ក្នុង​ស្រាទំពាំងបាយជូរ ក៏​នឹង​បោក​អាវវែង​របស់ខ្លួន​ក្នុង​ទឹកទំពាំងបាយជូរ​។


នោះ​ជង្រុក​របស់អ្នក​នឹង​ត្រូវបាន​បំពេញ​យ៉ាងបរិបូរ ហើយ​ទីបញ្ជាន់ផ្លែ​របស់អ្នក​នឹង​ហូរហៀរ​ដោយ​ស្រាទំពាំងបាយជូរថ្មី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម