ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 39:3 - ព្រះគម្ពីរខ្មែរសាកល

ម្ចាស់​របស់គាត់​ឃើញ​ថា​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​គាត់ ហើយ​ឃើញថា​ព្រះយេហូវ៉ា​ប្រទានឲ្យ​អ្វីៗ​ទាំងអស់​ដែល​គាត់​ធ្វើ បាន​ជោគជ័យ​ក្នុង​ដៃ​របស់គាត់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចៅ‌ហ្វាយ​របស់​លោក​ឃើញ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​លោក ហើយ​ថា ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​ចម្រើន​ឡើង ដោយ‌សារ​ដៃ​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម្ចាស់​របស់​លោក​ឃើញ​ថា ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​លោក ហើយ​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចៅហ្វាយ​ក៏​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គាត់ ហើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​កើត​ឡើង​ដោយ‌សារ​ដៃ​គាត់

សូមមើលជំពូក

អាល់គីតាប

ម្ចាស់​របស់​គាត់​ឃើញ​ថា អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 39:3
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​គង់នៅ​ជាមួយ​ក្មេងប្រុស​នោះ ហើយ​វា​ក៏​ធំឡើង​។ វា​រស់នៅ​ក្នុង​ទីរហោស្ថាន ហើយ​ក្លាយជា​អ្នក​បាញ់​ធ្នូ​។


កាល​នោះ​មានកើតឡើងដូច្នេះ​: អ័ប៊ីម្ម៉ាឡិច និង​ភីកុល​មេទ័ព​របស់ទ្រង់ និយាយ​នឹង​អ័ប្រាហាំ​ថា​៖ “ព្រះ​ទ្រង់គង់នៅ​ជាមួយ​អ្នក​ក្នុង​ការទាំងអស់​ដែល​អ្នក​ធ្វើ​។


ដូច្នេះ​ឥឡូវនេះ ចូរ​ស្បថ​នឹង​យើង​នៅ​ទីនេះ​ដោយ​អាង​ព្រះ​ថា អ្នក​នឹង​មិន​ប្រព្រឹត្តដោយឧបាយកល​ទាស់នឹង​យើង ឬ​កូន​របស់យើង ឬ​ចៅ​របស់យើង​ឡើយ​។ ដូចដែល​យើង​បាន​ប្រព្រឹត្ត​ដល់​អ្នក​ដោយ​សេចក្ដីមេត្តា​យ៉ាងណា អ្នក​ត្រូវ​ប្រព្រឹត្ត​ដល់​យើង និង​ទឹកដី​ដែល​អ្នក​បាន​រស់នៅបណ្ដោះអាសន្ន​នេះ​យ៉ាងនោះដែរ”។


នៅ​យប់​នោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​គាត់ ហើយ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​។ យើង​នឹង​ឲ្យពរ​អ្នក ហើយ​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង ដោយព្រោះ​អ័ប្រាហាំ​អ្នកបម្រើ​របស់យើង”។


ពួកទ្រង់​ឆ្លើយថា​៖ “ពួកយើង​បាន​ឃើញច្បាស់​ថា​ព្រះយេហូវ៉ា​បាន​គង់នៅ​ជាមួយ​អ្នក ដូច្នេះ​ពួកយើង​បាន​និយាយ​គ្នា​ថា គួរ​មាន​សម្បថ​មួយ​រវាង​ពួកយើង និង​អ្នក​។ ចូរឲ្យ​ពួកយើង​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​អ្នក​ថា


ឡាបាន់​តប​នឹង​គាត់​ថា​៖ “បើសិន​យើង​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ឯង សូម​នៅសិនទៅ ដ្បិត​យើង​បាន​ដឹងតាមការទស្សទាយ​ថា ព្រះយេហូវ៉ា​បាន​ប្រទានពរ​យើង​ដោយសារតែ​ឯង”។


តាមពិត​មុន​ខ្ញុំ​មក លោកអ៊ំ​មាន​តែបន្តិច​ទេ ប៉ុន្តែ​វា​បាន​កើនឡើង​យ៉ាងច្រើនសន្ធឹក ហើយ​ព្រះយេហូវ៉ា​បាន​ប្រទានពរ​លោកអ៊ំ​តាមរយៈ​ការមកដល់​របស់ខ្ញុំ​។ ចុះ​ឥឡូវនេះ តើ​ពេលណា​ទើប​ខ្ញុំ​អាច​ធ្វើ​សម្រាប់​ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​?”។


ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​យ៉ូសែប ហើយ​គាត់​បានជា​មនុស្ស​ជោគជ័យ​។ គាត់​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​គាត់​ដែលជា​ជនជាតិអេហ្ស៊ីប​។


យ៉ាងណាមិញ ព្រះយេហូវ៉ា​បាន​គង់នៅ​ជាមួយ​យ៉ូសែប ហើយ​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​គាត់ គឺ​ព្រះអង្គ​ប្រទានឲ្យ​យ៉ូសែប​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​មេគុក​។


មេគុក​មិន​បាន​ត្រួតពិនិត្យ​អ្វីៗ​ដែល​នៅក្នុង​ដៃ​របស់យ៉ូសែប​ឡើយ ពីព្រោះ​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​គាត់ ហើយ​អ្វីក៏ដោយដែល​គាត់​ធ្វើ ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យ​បាន​ជោគជ័យ​៕


អ្នកនោះ​ដូចជា​ដើមឈើ​ដែល​ដាំ​នៅក្បែរ​ផ្លូវទឹក ដែល​បង្កើត​ផ្លែ​តាម​រដូវ ហើយ​ស្លឹក​វា​មិនចេះ​ក្រៀមស្វិត​ឡើយ អ្វីៗ​ទាំងអស់​ដែល​អ្នកនោះ​ធ្វើ​នឹង​ចម្រើនឡើង​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘នៅគ្រានោះ មនុស្ស​ដប់​នាក់​ពី​អស់ទាំង​ភាសា​នៃ​ប្រជាជាតិ​នានា នឹង​ចាប់​ជាយអាវ​របស់​ជនជាតិយូដា​ម្នាក់ ដោយ​ពោលថា​: “សូមឲ្យ​ពួកខ្ញុំ​ទៅ​ជាមួយ​ពួកអ្នក​ផង ពីព្រោះ​ពួកខ្ញុំ​បាន​ឮ​ថា ព្រះ​គង់នៅ​ជាមួយ​ពួកអ្នក​!”’”៕


ដូច្នេះ ចូរឲ្យ​ពន្លឺ​របស់អ្នករាល់គ្នា​ភ្លឺ​នៅមុខ​មនុស្ស​យ៉ាងនោះដែរ ដើម្បីឲ្យ​គេ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​។


រាល់ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ទុកដោយឡែក​ពី​អ្វី​ដែល​ខ្លួនឯង​បាន​សន្សំ តាមដែល​បាន​ចំណេញ ដើម្បីកុំឲ្យ​មាន​ការប្រមូលតង្វាយ​នៅពេល​ខ្ញុំ​មក​ដល់​ឡើយ​។


មើល៍! យើង​នឹង​ធ្វើឲ្យ​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា ប៉ុន្តែ​តាមពិត​មិនមែនទេ គឺ​ភូតភរ​វិញ​——​មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់អ្នក ហើយ​ពួកគេ​នឹង​ដឹង​ថា​យើង​ស្រឡាញ់​អ្នក​។