ព្រះបានគង់នៅជាមួយក្មេងប្រុសនោះ ហើយវាក៏ធំឡើង។ វារស់នៅក្នុងទីរហោស្ថាន ហើយក្លាយជាអ្នកបាញ់ធ្នូ។
លោកុប្បត្តិ 39:2 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាគង់នៅជាមួយយ៉ូសែប ហើយគាត់បានជាមនុស្សជោគជ័យ។ គាត់នៅក្នុងផ្ទះរបស់ម្ចាស់គាត់ដែលជាជនជាតិអេហ្ស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាគង់នៅជាមួយលោកយ៉ូសែប ហើយលោកចេះតែចម្រើនឡើង គឺលោកនៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ដែលជាសាសន៍អេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ការអ្វីដែលលោកធ្វើសុទ្ធតែបានលទ្ធផលល្អទាំងអស់។ លោករស់នៅក្នុងផ្ទះម្ចាស់របស់លោកដែលជាជនជាតិអេស៊ីបនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចំរើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ អាល់គីតាប អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។ |
ព្រះបានគង់នៅជាមួយក្មេងប្រុសនោះ ហើយវាក៏ធំឡើង។ វារស់នៅក្នុងទីរហោស្ថាន ហើយក្លាយជាអ្នកបាញ់ធ្នូ។
កាលនោះមានកើតឡើងដូច្នេះ: អ័ប៊ីម្ម៉ាឡិច និងភីកុលមេទ័ពរបស់ទ្រង់ និយាយនឹងអ័ប្រាហាំថា៖ “ព្រះទ្រង់គង់នៅជាមួយអ្នកក្នុងការទាំងអស់ដែលអ្នកធ្វើ។
នៅយប់នោះ ព្រះយេហូវ៉ាបានលេចមកដល់គាត់ ហើយមានបន្ទូលថា៖ “យើងជាព្រះរបស់អ័ប្រាហាំឪពុករបស់អ្នក។ កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក។ យើងនឹងឲ្យពរអ្នក ហើយបង្កើនចំនួនពូជពង្សរបស់អ្នកឡើង ដោយព្រោះអ័ប្រាហាំអ្នកបម្រើរបស់យើង”។
ពួកទ្រង់ឆ្លើយថា៖ “ពួកយើងបានឃើញច្បាស់ថាព្រះយេហូវ៉ាបានគង់នៅជាមួយអ្នក ដូច្នេះពួកយើងបាននិយាយគ្នាថា គួរមានសម្បថមួយរវាងពួកយើង និងអ្នក។ ចូរឲ្យពួកយើងចុះសន្ធិសញ្ញាមួយជាមួយអ្នកថា
មើល៍! យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅគ្រប់កន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកមកទឹកដីនេះវិញ ដ្បិតយើងនឹងមិនបោះបង់អ្នកចោលឡើយ រហូតដល់យើងបានបំពេញឲ្យសម្រេចនូវអ្វីដែលយើងបានសន្យាដល់អ្នក”។
មេគុកមិនបានត្រួតពិនិត្យអ្វីៗដែលនៅក្នុងដៃរបស់យ៉ូសែបឡើយ ពីព្រោះព្រះយេហូវ៉ាគង់នៅជាមួយគាត់ ហើយអ្វីក៏ដោយដែលគាត់ធ្វើ ព្រះយេហូវ៉ាក៏ប្រទានឲ្យបានជោគជ័យ៕
ម្ចាស់របស់គាត់ឃើញថាព្រះយេហូវ៉ាគង់នៅជាមួយគាត់ ហើយឃើញថាព្រះយេហូវ៉ាប្រទានឲ្យអ្វីៗទាំងអស់ដែលគាត់ធ្វើ បានជោគជ័យក្នុងដៃរបស់គាត់
អ្នកនោះដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹក ដែលបង្កើតផ្លែតាមរដូវ ហើយស្លឹកវាមិនចេះក្រៀមស្វិតឡើយ អ្វីៗទាំងអស់ដែលអ្នកនោះធ្វើនឹងចម្រើនឡើង។
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។
នៅពេលអ្នកឆ្លងកាត់ទឹក យើងនៅជាមួយអ្នក; នៅពេលអ្នកឆ្លងកាត់ទន្លេ វានឹងមិនជន់លិចអ្នក; នៅពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាក ហើយអណ្ដាតភ្លើងក៏មិនឆេះអ្នកដែរ។
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
លោកឆ្លើយថា៖ “តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាណែនាំខ្ញុំផង?”។ រួចលោកក៏អញ្ជើញភីលីពឲ្យឡើងអង្គុយជាមួយលោក។
អស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើ ត្រូវចាត់ទុកចៅហ្វាយរបស់ខ្លួនថាស័ក្ដិសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យព្រះនាមរបស់ព្រះ និងសេចក្ដីបង្រៀន ត្រូវបានប្រមាថឡើយ។